2025-07-08 11:21
6

កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអទិភាពលើការវិនិយោគធនធានមនុស្ស ដែលជាការចាំបាច់សម្រាប់ការគ្រប់គ្រងការអភិវឌ្ឍន៍សុខភាពរឹងមាំ សេដ្ឋកិច្ចជាតិ និងបង្កើតតម្លៃបន្ថែម ការទាក់ទាញវិនិយោគ ការលើកម្ពស់នវានុវត្តន៍ និងការប្រកួតប្រជែង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ជាក់ស្តែងរាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់លើវិស័យអប់រំជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន បង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកបដោយបរិយាបន្ន សំដៅជំរុញការអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញបច្ចេកទេសច្បាស់លាស់ ជំនាញទន់សមស្រប និងសុខភាពល្អ សម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល និងទីផ្សារការងារ តាមរយៈការបង្កើតសាលាចំណេះដឹងទូទៅជំនាន់ថ្មី ការពង្រឹងគុណភាព និងប្រសិទ្ធភាពការបង្រៀន និងការសិក្សារ ការលើកកម្ពុជាស្ថាប័ន និងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា ការធ្វើបច្ចប្បន្នកម្ម នៃកម្មវិធីសិក្សារគ្រប់កម្រិតសិក្សារ ការបង្កើនអាហាររូបត្ថម្ភ ការបង្កើនអាហាររូបករណ៍សម្រាប់សិស្សក្រីក្រ និងងាយរងគ្រោះ និងបង្កើតបរិយាកាសការសិក្សារពេញមួយជីវិត ដើម្បីធ្វើបច្ចប្បន្នកម្មចំណេះដឹង និងសម្រួចជំនាញឯកទេសជាប្រចាំ ដើម្បីលើកកម្ពុសការប្រកួតប្រជែងកម្លាំងពលកម្ម និងកសាងយុវជនបន្តវេនប្រកបដោយសមត្ថភាព និងគុណវឌ្ឍិ ក្នុងការដឹកនាំខ្ពស់»។

មូលធនមនុស្សបានដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជា ឱ្យទៅជាការពិតក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចម្បងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា ដើម្បីប្រកួតប្រជែងប្រកបដោយភាពជោគជ័យរបស់ប្រទេសជាតិ ជាពិសេសក្នុងបរិកាក្នុងតំបន់ និងពិភពលោក»។

ប្រមុខរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា៖ ដើម្បីការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិ រាជរដ្ឋាភិបាលគ្រប់អាណត្តិ ជាពិសេស ក្រោយរំដោះប្រទេសចេញពីភ្លើងសង្គ្រាមឆ្នាំ១៩៧៩មក ការខិតខំប្រឹងប្រែងស្ថារឡើងវិញលើវិស័យអប់រំមានច្រើន […] អតីតកាលខេត្តកំពង់ស្ពឺដែលធ្លាប់ជាសមរភូមិក្តៅគ្មានឱ្យកាស ដើម្បីធ្វើការអភិវឌ្ឍន៍ទេ ទោះបីជាសក្តានុពលក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បានការអភិវឌ្ឍន៍ រីកចំរើនយ៉ាងខ្លាំង និងកំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជក់ថា៖ «ការជំរុញឱ្យមានធនធានមនុស្សកាន់តែច្រើនសម្រាប់អ្នកដែលមានអាយុពេញកម្លាំងមាំមួន ឱ្យសមត្ថភាពខ្ពស់ប្រកបដោយគុណភាពបានច្រើនតាមរយៈក្រសួងអប់រំដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល»៕