2025-06-29 12:35
9

BUDAPEST, ថ្ងៃទី២៨ ខែមិថុនា /TASS/ ៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក រ៉ិចទ័រ អ័របាន (Viktor Orban) បានសរសេរសំណេរបង្ហោះនៅក្នុងបណ្ដាញសង្គម X ថា លោកជឿជាក់ថា ការបញ្ចូលប្រទេសអ៊ុយក្រែន ទៅក្នុងអង្គការ NATO នឹងធ្វើឱ្យមានជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី រួមនិងសង្គ្រាមលោកលើកទី៣ នៅថ្ងៃអនាគត។

គាត់បានសរសេរនៅលើ X ថា "ការប្រញាប់ប្រញាល់មិនប្រុងប្រយ័ត្នរបស់សហភាពអឺរ៉ុបក្នុងការទទួលស្គាល់អ៊ុយក្រែន នឹងទាញខ្សែបន្ទាត់ជួរមុខចូលទៅក្នុងបេះដូងនៃទ្វីបអឺរ៉ុប។ នេះមិនមែនជាការទូតទេ វាជាភាពឆ្កួតលីលា។ យើងនឹងមិនអនុញ្ញាតឱ្យពួកគេប្រែក្លាយអឺរ៉ុបទៅជាសមរភូមិទេ៕"