
ថៃ៖ ភាពរង្គោះរង្គើចម្រោងចម្រាស់ចលាចលពេញប្រទេសថៃ ព្រោះតែបែកបាក់ផ្ទៃក្នុងនិងឈានដល់បក្សភូមចៃថៃ លាលែងពីបក្សចម្រុះ ហើយក្លាយជាបក្សប្រឆាំងរដ្ឋាភិបាលថៃដែលដឹកនាំដោយបក្សភឿថៃ ព្រោះតែដណ្តើមអំណាចក្រសួងមហាផ្ទៃគ្នាគ្រប់គ្រងនោះ។
តែអ្វីដែលកាន់អស់សំណើចនោះ ខណៈដែលកាសែតថៃ Khaosod បានចេញផ្សាយក្លីបវីដេអូមួយ នៅថ្ងៃទី២៨ មិថុនា ២០២៥នេះ ថា ៖ ដោយមានបុរសម្នាក់ដែលគេស្គាល់ថាជា សមាជិកសភានៃបក្ស ភូមចៃថៃ បន្តនិយាយទាំងមានអំណួតអួតក្អេងក្អាងថា ខ្លួនមិនជឿថា កម្ពុជាមានអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចទៅដល់ទីក្រុងបាងកកបានទេ។ សមាជិកសភានៃគណបក្សរូបនេះបានអះអាងបន្តថា សមត្ថភាពរបស់កម្ពុជាមិនអាចលើសពីប្រទេសថៃនោះទេ។ បន្ថែមពីនេះ សភាខាងលើ ក៏បានច្រានចោលពាក្យចចាមអារ៉ាមដែរថា គណបក្ស Bhumjaithai នៅពីក្រោយការសហការជាមួយ សម្ដេច ហ៊ុន សែន ថាជាការប្រឌិត។
កោតតែសមាជិកសភានៃបក្សភូមចៃថៃ រូបនេះ ហាមាត់និយាយចេញរួចគ្មានភាពអៀនខ្មាស់ក្នុងខ្លួនបន្តិចសោះ ទាំងដែលប្រទេសថៃរញ៉រញ៉ៃពេញប្រទេស ដូចជាព្រឹកថ្ងៃទី២៨ មិថុនា នេះមាន ក្រុមបាតុករជាង១០០០នាក់ បានទៅប្រមូ.លផ្តុំនៅវិមានជ័,យជំនះ ទាមទារអោយនាយករដ្ឋម,ន្ត្រីថៃ ផែ ថងថាន ចុះចេញពីតំណែ.ង ហើយអោយយោ,ធាបញ្ចេញកម្លាំងទៅការពារទឹកដីថៃពីការឈ្លា,នពាន ។
តែគ្មានអ្វីចំឡែកនោះទេ ពិភពលោកបានដឹងពីសណ្ដានរបស់ថៃអស់ហើយ ទោះបីខំប្រឹងបង្កើតសាច់រឿង បង្កាច់បង្ខូចលាបពណ៌កម្ពុជា ដើម្បីលាក់បាំងរឿងស្មោកគ្រោកទង្វើព្រៃផ្សៃរបស់ថៃ ដែលរំលោភឈ្លានពានទឹកដីកម្ពុជា ហើយបានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ស្លាប់កាលពីថ្ងៃទី២៨ ឧសភា នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយផ្ទុះជម្លោះបញ្ហាព្រំដែនកម្ពុជា- ថៃ នោះថៃបានបន្តគម្រាមកំហែងថាកាត់ផ្ដាច់ភ្លើង និងអ៊ីនធឺនេត ពីកម្ពុជា ហើយបានបិតច្រកព្រំដែនកម្ពុជា-ថៃ ជាឯកតោភាគីបន្ដែមទៀត ៕



