2025-06-27 18:47
8

បទវិភាគ៖    គ្មាននរណាម្នាក់ដឹងច្បាស់ថា សង្រ្គាមអ៊ីរ៉ង់ នឹងមានរយៈពេលប៉ុន្មាននោះទេ បើទោះបីជាប្រធានាធិបតី Donald Trump ព្យាយាមចង់បញ្ចប់បញ្ហាជម្លោះនេះឱ្យបានឆាប់រហ័ស ដោយការដាក់សម្ពាធឲ្យ អ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រើប្រាស់បទឈប់បាញ់។  ប៉ុន្តែគ្មាននរណាដឹងទេថាបទឈប់បាញ់នេះ អាចត្រឹមផ្អាកឈប់បាញ់បណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍នោះទេ ។

ហើយគ្មាននរណាម្នាក់ដឹងថាតើអ៊ីរ៉ង់ នឹងសងសឹកវាយប្រហារសហរដ្ឋអាមេរិកវិញរឺក៏យ៉ាងណានោះទេ?   ហើយអាមេរិចអាចទម្លាក់គ្រាប់បែកលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ម្តងទៀតឬអត់។   តើអ៊ីរ៉ង អាចមានលទ្ធភាពក្នុងការសងសឹកអាមេរិចវិញដោយវិធីណា ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាមេរិកឆ្លើយតបនិងទង្វើរបស់អាមេរិច។ ឆ្លើយតបមកវិញ៖  អាមេរិកអាចការពារបានទាំងអស់ ប៉ុន្តែពិតជាគ្មាននរណាម្នាក់ដឹងថា អ៊ីរ៉ង់នឹងត្រលប់មករកចង្វាក់ថ្មី ឲ្យខ្លាំងជាងមុន ដើម្បីត្រឡប់មកសងសឹកដោយវិធីណា នៅថ្ងៃអនាគត់  ?

ចិនមានទស្សនៈចំពោះសមរភូមិអ៊ីរ៉ង់ថា  ពិភពលោកមានភាពច្របូកច្របល់ មិនល្អសម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់ប្រទេសចិននោះទេ។ សមរភូមិថ្មីនេះនឹងបង្វែរការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកពីប្រទេសចិន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកវិញ។

ការប្រមូលផ្តុំរបស់សហរដ្ឋអាមេរិកនឹងត្រូវបាត់បង់ជាមួយនឹងបញ្ហាថ្មីនៅមជ្ឈិមបូព៌ាដែលទំនងជានឹងអូសបន្លាយយូរ។ ក្រៅជម្លោះរវាង អ៊ុយក្រែន-រុស្ស៊ី ដែលមិនទាន់ចប់សព្វគ្រប់ អាមេរិកនឹងឈឺក្បាលថែមទៀត។ រវាងការប្រមូលផ្តុំ រួមបញ្ចូលគ្នានៅអំណាច ដើម្បីគ្រប់គ្រង ចិន របស់សហរដ្ឋអាមេរិកនឹងថយចុះ ។

ក្រោយសភាអ៊ីរ៉ង់ឆ្លើយតប និងការទំលាក់គ្រាប់បែកប្រភេទ B-2 របស់សហរដ្ឋអាមេរិក លើរោងចក្រផលិតនុយក្លេអ៊ែររបស់អ៉ីរ៉ង ដោយសភាអ៊ីរ៉ង់ធ្វើការព្រមានបិទច្រកសមុទ្រ Hormuz ដែលផ្លូវទឹកយ៉ាងសកម្មសំរាប់ការដឹកជញ្ចូនប្រេង20ភាគរយ របស់ពិភពលោក ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ។  

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ចិនត្រូវតែជួយដាក់សម្ពាធលើអ៊ីរ៉ង់  ហើយចិនត្រូវប្រាប់អ៊ីរ៉ង់ឱ្យច្បាស់ថាកុំបិទច្រកសមុទ្រ Hormuz ។ ប្រទេសចិននឹងត្រូវរងផលប៉ះពាល់ខ្លាំងគេ  និងប្រទេសនៅមជ្ឈិមបូព៌ា មូលហេតុមិនអាចដឹកប្រេងបាន។     ដោយឡែកមជ្ឈិមបូព៌ាក៏មិនអាចនាំចេញប្រេងសម្រាប់លក់ដែរ ។    

លោកខាងលិចបានវិភាគថា អ្នកដែលនឹងត្រូវរងការខូចខាតខ្លាំងបំផុត ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបិទនោះគឺប្រទេសចិន ដែលជាប្រទេសទិញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ និងមជ្ឈិមបូព៌ា ដោយធ្វើការប្រៀបធៀបថាអ្នកដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ជាសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិក នឹងលក់ប្រេងកាន់តែច្រើន។ ហើយអឺរ៉ុបខ្លួនឯងនឹងត្រូវពឹងផ្អែកលើថាមពលរបស់សហរដ្ឋអាមេរិកកាន់តែច្រើននៅពេលដែលប្រភពប្រេងផ្សេងទៀតត្រូវបានជាប់គាំងក្នុងការដឹកជញ្ជូនច្រកសមុទ្រហ័រមូស ។

ប៉ុន្តែដោយសារតម្លៃប្រេង នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពច្របូកច្របល់ ដោយចិនពិតជាពឹងផ្អែកប្រភពនាំប្រេងពីអ៊ីរ៉ង់ពិតប្រាកដមែន   ប៉ុន្តែការនាំចូលត្រឹមតែ 10 ភាគរយតែប៉ុណ្ណោះ នៃប្រេងសរុបរបស់ប្រទេសចិនពីអ៊ីរ៉ង់  ទោះបីមិនអាចដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ HorMuze បានក៏ចិនមិនស្លាប់ដែរ។  ប៉ុន្តែទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក អាចនឹងផ្ទុះឡើង ភាពចលាចល ។ 
បន្ទាប់មកថាតើសមរភូមិអ៊ីរ៉ង់ដ៏ក្តៅគគុកមានន័យយ៉ាងណា សម្រាប់សមុទ្រចិនខាងត្បូង និងតៃវ៉ាន់។ លើកជាឧទាហរណ៍ថា នៅសមុទ្រចិនខាងត្បូង  ដោយលេចលឺ ព័ត៌មានថា សហរដ្ឋអាមេរិកបានហៅទូកល្បាតត្រឡប់ទៅវិញ ដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍ប្រែប្រួលនៅមជ្ឈិមបូព៌ា ចិនខ្លួនឯងក៏បានបង្កើនប្រតិបត្តិការរបស់ខ្លួនភ្លាមៗនៅសមុទ្រចិនខាងត្បូង។

ចំណែកសមរភូមិតៃវ៉ាន់ លើកឡើងថា តើចិននឹងពឹងលើចង្វាក់នៃកុប្បកម្ម ឬចង្វាក់របស់អាមេរិករឺក៏យ៉ាងណា?   ហើយមជ្ឈិមបូព៌ានឹងបើករណសិរ្សថ្មីនៅតៃវ៉ាន់ឬអត់?  ដោយចិនរំពឹងថា អាមេរិកមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីមកជួយទាន់ពេលវេលានៅ សមរភូមិជាច្រើនក្នុងពេលតែមួយនោះទេ ប៉ុន្តែប្រសិនបើចិនពិតជាហ៊ានធ្វើបែបនេះមែន នោះសង្គ្រាមលោកលើកទី ៣ និងផ្ទុះឡើង។ អ្នកជំនាញបានវិភាគថាវានឹងមិនកើតឡើងទេ ព្រោះលោក Xi Jinping មានវិធីក្នុងការផ្លាស់ប្តូរខុសគ្នាទាំងស្រុងពីលោក Trump  ខណៈដែល Trump ចូលចិត្តភ្នាល់ និង ចូលចិត្តធ្វើអី្វបែបប្រថុយប្រថាន ជាក់ស្ដែងដូចជាការទម្លាក់គ្រាប់បែក ដោយប្រើយន្តហើប្រភេទ B-2  លើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់។ 

លោកត្រាជឿជាក់ថាអ៊ីរ៉ង់ទន់ខ្សោយជាងខ្លួន ហើយអ៊ីរ៉ង់ក៏មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងអាមេរិក ឬសងសឹកនោះទេ ហើយអាមេរិកអាចដោះស្រាយវាបាន ហើយនឹងមិនរាលដាលឡើយ។

ប៉ុន្តែ ស៊ី ជីនពីង មានឥតរិយាបទផ្ទុយពីត្រាំង លោក ស៊ី ជីងពីង ចូលចិត្តដើរយឺតៗ ប៉ុន្តែប្រាកដ មុននឹងមិនធ្វើអ្វីមួយទាល់តែគាត់មានទំនុកចិត្តថាប្រាកដ ហើយអាចឈ្នះបាន។ ចិននឹងបើកធ្វើសង្រ្គាម តែនៅពេលមានទំនុកចិត្តប្រាកដថានឹងឈ្នះ ប៉ុន្តែពេលនេះចិនមិនមានទំនុកចិត្តគ្រប់គ្រាន់នោះទេ។

ត្រាំធ្វើឲ្យស៊ីជីងពីង ពិបាកប៉ានស្មានវាយតំលៃណាស់ ជាក់ស្ដែងមាត់ថាមិនរវល់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង តែស្ងាត់ៗទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយសំអាងថាអ៊ីរ៉ងលួចផលិតអាវុធនុយក្លែរអ៊ែ  ដែលជាការបង្ហាញយ៉ាងច្បាស់ថា Trump ពិបាកក្នុងការវាយតម្លៃ និង ផ្លាស់ប្តូររាល់វិនាទី។ ប៉ុន្តែនៅតៃវ៉ាន់ផ្ទាល់គាំទ្រយ៉ាងពេញទំហឹងចំពោះសម្ព័ន្ធភាព Trump ដោយមិនទុកអ៊ីស្រាអែលចោល  ដែលបង្ហាញថាគោលនយោបាយការបរទេសរបស់ Trump មិនមែនជាគោលនយោបាយឯកោ និងមិនជ្រៀតជ្រែកជាមួយពិភពលោក។   ដោយគិតថា Trump ចាកចេញពីអ៊ុយក្រែន ចាកចេញពី NATO ទាំងស្រុង ប៉ុន្តែផ្នែកម្ខាងទៀតនៃកាក់របស់លោក Trump គឺគោលនយោបាយ 'សន្តិភាពតាមរយៈកម្លាំង' (Peace Through Strength) ដែលមានន័យថា សហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួនដើម្បីបង្ហាញអំណាច និងកម្លាំងយោធារបស់ខ្លួនឱ្យមនុស្សគ្រប់គ្នាភ័យខ្លាច រហូតដល់ពួកគេមិនហ៊ាន ឬប្រយុទ្ធជាមួយសហរដ្ឋអាមេរិក។

ប៉ុន្តែនៅទីបញ្ចប់ ប្រសិនបើសមរភូមិអ៊ីរ៉ង់កើនឡើង ហើយមិនបញ្ចប់លឿនដូចដែល Trump រំពឹងទុក គឺTrump ចង់ឱ្យចិន ដែលជាអ្នកទិញប្រេង និងកាបូបធំរបស់អ៊ីរ៉ង់ ជួយសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យចូលក្នុងតុចរចា ដើម្បី ទទួលយកលក្ខខណ្ឌរបស់អាមេរិក ឬជៀសវាងការបិទច្រកសមុទ្រ Hormuz ធ្វើឱ្យពិភពលោកមានភាពវឹកវរ។ អ៊ីរ៉ង់អាចជាកាតមួយ រឺក៏ជាក្រឡាអុក មួយទៀតរបស់ចិន ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកក្នុងល្បែងសង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក ព្រមទាំងប្រទេសកូរ៉េខាងជើង និងកាតរុស្ស៊ីដែលចិនខ្លួនឯងមានអំណាចតថ្លៃចំពោះមិត្តទាំងនេះដែលពឹងផ្អែកខ្លាំងលើចិន។