
ថៃ៖ កាសែតថៃបានចេញផ្សាយនៅថ្ងៃទី២៧ មិថុនា ២០២៥ មានខ្លឹមថា៖ ភាពមិនច្បាស់លាស់លើនាយករដ្ឋមន្រ្តី Paetongtarn នាពេលអនាគត់ធ្វើឱ្យមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចដែលមានហានិភ័យចំពោះថវិកាឆ្នាំ២០២៦ គោលនយោបាយសំខាន់ៗនិងទំនុកចិត្តវិនិយោគិន។
ការព្រួយបារម្ភកំពុងកើនឡើងនៅក្នុងវិស័យពាណិជ្ជកម្មរបស់ប្រទេសថៃ ជុំវិញការកើនឡើងនៃអស្ថិរភាពនយោបាយ ចំពេលមានការរំពឹងទុកថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra អាចលាលែងពីតំណែង ឬរំលាយសភា បន្ទាប់ពីមានការអំពាវនាវឱ្យស្ថាប័នឯករាជ្យស៊ើបអង្កេត ការបែកធ្លាយសារសំលេងសន្ទនារបស់លោកស្រីនាយករដ្ឋមនន្ត្រីថៃ និងសម្ដេចតេជោ ហ៊ុន សែន ។
ភាពមិនច្បាស់លាស់នេះកំពុងក្លាយជាស្រមោលលើសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃ ដោយអ្នកវិភាគ និងអ្នកតំណាងវិស័យឯកជនបានព្រមានអំពីការពន្យារពេលដែលអាចកើតមានចំពោះថវិកាសារពើពន្ធឆ្នាំ២០២៦ និងការរំខានដល់គោលនយោបាយសំខាន់ៗ។ ក្នុងនោះសេណារីយ៉ូពីរដែលអាចកើតមាន និងផលប៉ះពាល់សេដ្ឋកិច្ចរបស់ថៃ ៖
1. ការលាលែងពីតំណែងនាយករដ្ឋមន្ត្រី៖ ប្រសិនបើនាយករដ្ឋមន្ត្រីចុះចេញពីតំណែង សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពីបញ្ជីបេក្ខជនដែលត្រូវតែងតាំងដោយគណបក្ស។ ប្រសិនបើមេដឹកនាំថ្មីមកពីសម្ព័ន្ធបច្ចុប្បន្ន លោក Chaikasem Nitisiri នៃគណបក្សភឿថៃឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី នោះ ផលប៉ះពាល់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានតិចតួច នេះទំនងជាអនុញ្ញាតឱ្យថវិកាឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុប 3.78 ពាន់ពាន់លានបាត ដំណើរការតាមការគ្រោងទុក រួមជាមួយនឹងរបៀបវារៈគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល។ ប្រសិនបើតំណែងនាយករដ្ឋមន្ត្រីប្តូរទៅបេក្ខជនមកពីប្លុកបក្សនយោបាយផ្សេង ចំពោះការពិនិត្យឡើងវិញយ៉ាងពេញលេញនៃច្បាប់ថវិកាឆ្នាំ២០២៦ អាចត្រូវបានកើតឡើង។ ហើយភាពចម្រូងសម្រាសនិងភាពរង្គោះរង្គើផ្ទៃក្នុងរបស់ថៃ អាចពន្យារពេលការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកម្មវិធីសេដ្ឋកិច្ចដែលមានចលនារួចហើយ។
2. ការរំលាយសភា៖ សេណារីយ៉ូដែលរំខានជាងនេះ គឺការរំលាយសភា ទោះបីជាការអានលើកដំបូងនៃច្បាប់ថវិកាឆ្នាំ2026 បានអនុម័តសភាជាន់ទាបរួចហើយ នៅថ្ងៃទី30 ខែឧសភាក៏ដោយ ក៏ការរំលាយសភា នឹងធ្វើឱ្យច្បាប់ថវិកាឆ្នាំ2026នេះ មិនមានសុពលភាពទាំងស្រុង។ បន្ទាប់មករដ្ឋាភិបាល នឹងមិនអាចអនុវត្តថវិកាថ្មីបានទេ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ 2025 ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធថ្មី។
ចំនុចនេះអាចនាំឱ្យមានការពន្យារពេល បន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ២០២៩ នៅពេលដែលការបង្កើតរដ្ឋាភិបាលថ្មី និងការកែសម្រួលថវិកាចំណាយពេលជាង០៦ខែ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលកំពុងកាន់ដំណែង នឹងត្រូវបានកំណត់ចំពោះការចំណាយក្រោមថវិកាបណ្តោះអាសន្ន។



