
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។
គោលបំណង នៃជំនួបពិភាក្សាបានផ្តោតទៅលើ៖
- កិច្ចសហប្រតិបត្តិការនាពេលអនាគត៖ ការពិភាក្សាផ្តោតលើគម្រោងបម្រែបម្រួលអាកាសធាតុ ដែលភាគី នៃប្រទេសអាល្លឺម៉ង់ មានបំណងជួយដល់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការប៉ះពាល់ដល់សុខភាពសាធារណៈ និងភាពប្រឈមហានិភ័យ។
- វឌ្ឍនភាពនៃគម្រោង One Health ក្រោមការដឹកនាំរបស់ IMCC៖ ជាការសន្និដ្ឋានរួម គម្រោងនឹងចាប់ផ្ដើមដំណើរការទៅតាមការគ្រោងទុក ។
- វឌ្ឍនភាពនៃគម្រោង H-EQIP2៖ ផ្តោតសំខាន់ទៅលើផ្នែកជំងឺមិនឆ្លង និងការបេ្តជ្ញាចិត្ត ក្នុងការអនុវត្តគម្រោងឱ្យបានចប់តាមកាលកំណត់ និងទទួលលទ្ធផលល្អ ។
ក្នុងជំនួបនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្រ្តាចារ្យ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកប្រធាននាយកដ្ឋានការពារសុខភាព ៕

