
ភ្នំពេញ ៖ វិស័យទូរគមនាគមន៍របស់កម្ពុជា កំពុងជួបប្រទះភាពរអាក់រអួលជាខ្លាំង ដោយមានការថយចុះនូវសមត្ថភាព និងល្បឿនសេវាអ៊ីនធឺណិតជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីពាក់កណ្តាលយប់ថ្ងៃទី 12 ខែមិថុនា។ ភាពរអាក់រអួលក្នុងការផ្តត់ផ្គង់អ៊ីនធឺណិតនេះ បានប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បុគ្គល ក៏ដូចជាទំនងទំនងអាជីវកម្មលក់ដូរផ្សេងៗ ក៏ដូចជាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការពាណិជ្ជកម្មទូទាំងប្រទេស។
យើងក៏ឃើញមានការភ្ញាក់ផ្អើល និងបានឃើញការប្រកាសបង្ហោះនៅលើ Facebook និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដែលបានបង្ហាញថា សេវាអ៊ីនធឺណិត ការតេទូរសព្ទទាក់ទងគ្នា និងការប្រើប្រាស់អ៊ីនធឺណិតនៅលើទូរសព្ទដៃ (ទិន្នន័យចល័ត) មួយចំនួនធំ បានធ្លាក់ចុះទាំងស្រុង ឬរហូតដល់ស្ទើរតែគ្មានសញ្ញាណសេវាប្រើប្រាស់ទៀត នៅព្រឹកថ្ងៃសុក្រនេះ។
ក្រុមហ៊ុន Smart, Cellcard និង Metfone ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេនៅផេកហ្វេកប៊ុកផ្លូវការរបស់ពួកគេផងដែរ ក្នុងការស្តារភ្ជាប់ដំណើរការ និងមានស្ថេរភាពឡើងវិញឱ្យបានលឿន តាមដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗ។ នៅក្នុងសេចក្តីប្រកាសផ្លូវការនោះ ក្រុមហ៊ុន Smart និង Cellcard បានប្រកាសថា ពួកគេបានប្តូរទៅប្រើបណ្ដាញ IP Transit ថ្មី ទៅទិសដៅផ្សេង វិញ ខណៈដែល Metfone បានដំណើរការបណ្តាញសេវាជំនួសរួចរាល់ ដែលមានសមត្ថភាពបម្រុងទុកសរុប រហូតដល់ 1.1 Tbps ។ ដូច្នេះហើយ ក្នុងអំឡុងពេលនេះ សម្រាប់អ្នកប្រើប្រាស់ Metfone នៅតែអាចទទួលបានបណ្តាញសេវាប្រើប្រាស់ ដោយមិនមានការរំខានណាមួយឡើយ។
ជាមួយគ្នានេះ អ្នកសង្កេតការណ៍ក្នុងវិស័យនេះ ក៏បានបង្ហាញពីការជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល និងបណ្តាញសេវាទូរគមនាគមន៍ដ៏ធំទូលាយរបស់មិត្តហ្វូន ដែលមានគ្របដណ្តប់ដោយបណ្តាញខ្សែកាបអុបទិកដ៏រឹងមាំទូទាំងប្រទេសកម្ពុជា អាចជាគ្រឹះដ៏សំខាន់ក្នុងការផ្គត់ផ្គង់បណ្តាញសេវាគ្របដណ្ដប់ទូទាំងប្រទេស ដោយគ្មានភាពរំខាននោះឡើយសម្រាប់មិត្តហ្វូនក្នុងអំឡុងពេល ដែលមានការភ្ញាក់ផ្អើលស្ទើរគ្រប់មជ្ឈដ្ឋាន ដែលមានការរំខានដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង ប៉ុន្តែ មិត្តហ្វូន ដំណើរការយ៉ាងរលូន៕


