
ថៃ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃកំពុងចេញសេចក្តីជូនដំណឹងអំពីទឹកជំនន់សម្រាប់ខេត្តអយុធ្យា និងស្រុកចំនួន៩ ផ្សេងទៀត ដែលអាចនឹងមានទឹកជំនន់ចាប់ផ្តើមនៅម៉ោង 5 ព្រឹក ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2025 ស្អែកនេះ។
ដែលការព្រមាននេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស ដោយនាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕