2025-05-24 16:54
11

KYIV, ថ្ងៃទី 24 ឧសភា (Reuters)៖ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរាប់សិបគ្រឿងក្នុងការវាយប្រហារតាមអាកាសពេញមួយយប់ នៅឯទីក្រុង Kyiv ដោយបានបំផ្លាញអគារ ផ្ទះល្វែងជាច្រើន និងបានបណ្ដាលឲ្យមនុស្ស ១៥ នាក់រងរបួស។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាជា "រាត្រីដ៏លំបាក" សម្រាប់អ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិថ្មី ដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូឱ្យយល់ព្រមលើបទឈប់បាញ់។

យោងតាមរដ្ឋបាលយោធាទីក្រុង Kyiv និងប៉ូលីសបានរាយការណ៍ពីការខូចខាតនៅក្នុងស្រុកចំនួនប្រាំមួយនៃរដ្ឋធានីអ៊ុយក្រែន ហើយរហូតមកដល់ពេលនេះមនុស្សសរុបចំនួន 15 នាក់បានរងរបួស។

 បន្ថែមពីនោះ ក្រុមមន្ត្រីបាននិយាយថា ស្រុក Obolon នៅភាគពាយ័ព្យនៃទីក្រុង Kyiv គឺជាតំបន់រងគ្រោះខ្លាំងជាងគេ។

គួរបញ្ជាក់ឲ្យដឹងថា ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើអ៊ុយក្រែនពេញមួយយប់ដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលរាប់សិបគ្រាប់ ពេលនេះចំនួនអ្នករងរបួសបានកើនដល់ ១៥នាក់ហើយ។ ដោយក្នុងនោះ ស្រុកចំនួនប្រាំមួយនៃរដ្ឋធានីអ៊ុយក្រែន បានរងនូវការខូចខាតយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារនេះ៕