
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានធ្វើការបញ្ជាក់ថា៖ «ករណីឃាតកម្មរំលោភសម្លាប់យុវតីម្នាក់ នៅក្នុងបន្ទាប់ទឹកសាលារៀនបឋមសិក្សាវត្តគ្រួស នៅខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២១ ខែឧសភា ដោយមានការផ្សព្វផ្សាយថាជាករណីរំលោភបូល ដែលមាលទ្ធផលថា ជនល្មើសមាន ចំនួន ០៨នាក់ ជារឿងមិនពិត និងបានស្នើឱ្យមានការបកស្រាយឡើងវិញជាបន្ទាន់ ដើម្បីចៀសវាងមានការយល់ច្រឡំ»។
មេប៉ូលិសរាជធានីភ្នំពេញ បានសរសរនៅលើបណ្តាញសង្គមផ្លូវការបស់លោកថា៖ «ខ្ញុំបាទ សូមជូនព័ត៌មាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗ ចំនួន ០៣នាក់ (តែមានប្អូនប្រុសម្នាក់នេះដែលផ្សព្វផ្សាយថាជាករណីរំលោភបូក ដែលបានលទ្ធផលថា ចំនួន ០៨នាក់នោះ ជារឿងមិនពិតនោះទេ) ដែលធ្វើឱ្យប៉ះពាល់អារម្មណ៌៍ និងកត្តិយស ដល់គ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ»។
លោកឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះ ហើយក្នុងការពិនិត្យ ធ្វើកោសល្យវិច័យលើសាកសព មានព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជំនាញ និងអង្កការ CPU ផងដែរ។ ដូច្នេះសូមប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះ សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈផង (សូមបកស្រាយឡើងវិញជាបន្ទាន់)»។
លោកឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបាទ ក៏សូមសំណូមពរដល់ក្មួយៗស្រីៗ ឬអាណាព្យាបាលទាំងឡាយ សូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួរទុកចិត្ត ឬហៅចេញទៅកន្លែងស្ងាត់ៗ វាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។ ខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ច»។
សូមរំឭកថា នៅព្រឹកថ្ងៃទី២១ ខែឧសភា មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះសពយុវតីម្នាក់ មានឈ្មោះ វុទ្ធី លីណា អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នៅផ្ទះទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេកស្លាប់ក្នងសភាពអាក្រាតការក្នុងបន្ទប់ទឹកសាលាបឋមសិក្សា វត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស តាមផ្លូវជាតិលេខ ៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ជនសង្ស័យ ចំនួន ០៣នាក់ ដែលពាក់ព័ន្ធអំពើឃាតកម្មរំលោភសម្លាប់ រួមមាន៖ ទី១- ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រួមគំនិតសម្លាប់)។ ទី២- ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រួមគំនិតសម្លាប់) និង ទី៣- ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ (ដៃដល់អ្នករំលោភ និងសម្លាប់)។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕



