
ក្បឿងរាប់រយបានធ្លាក់ពីលើដំបូលប៉មចំណាស់មួយសតវត្សក្នុងខេត្ត អានហ៊ួយ (Anhui )នៃប្រទេសចិន ដែលបានបាក់រលំដល់ដីនៅជិតអ្នកកំពុងឈរទស្សនានាកន្លែងនោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សេចក្តីថ្លែងការណ៍របស់ការិយាល័យវប្បធម៌ និងទេសចរណ៍ខោនធី Fengyang បាននិយាយថា គ្មាននរណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ ដោយការបាក់រលំនេះបានកើតឡើងនៅម៉ោងប្រហែល 18:30 ម៉ោងក្នុងស្រុក (11:30 BST) កាលពីថ្ងៃចន្ទកន្លងទៅ។
សំណង់ដែលមានអាយុកាល ៦៥០ ឆ្នាំនេះ គឺមានទំហំធំជាងគេនៅក្នុងប្រទេសចិន ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៣៧៥ ក្នុងអំឡុងរាជវង្ស មីង (Ming) និងបានទទួលការសាងសង់ឡើងវិញក្នុងឆ្នាំ ១៩៩៥។
គួរឲ្យដឹងថា ស្រុក Fengyang គឺជាស្រុកមួយដែលមានភាពល្បីល្បាញ ដោយសារតែជាស្រុកកំណើតរបស់អធិរាជស្ថាបនិកនៃរាជវង្ស Ming Hongwu Emperor Zhu Yuanzhang ។
ហើយបន្ទាប់ពីកើតមានហេតុការណ៍ដូចខាងលើនេះហើយ របាយការណ៍ក៏បានរាយការណ៍ថា ពេលនេះអង្គភាពត្រួតពិនិត្យកំពុងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផងដែរ ដោយមានអ្នកជំនាញបានអញ្ជើញឱ្យជួយក្នុងដំណើរការស៊ើបអង្កេត និងផ្ទៀងផ្ទាត់។
ខណៈនេះ ប៉មខាងលើត្រូវបានបិទហើយ ដែលដំណើរការជួសជុលត្រូវបានអនុវត្ត ជាមួយនឹងកាលបរិច្ឆេទនៃការបើកដំណើរការឡើងវិញនឹងត្រូវប្រកាសនៅពេលក្រោយ៕
