
KYIV៖ អ៊ុយក្រែននឹងស្នើឱ្យ EU នៅសប្តាហ៍ក្រោយដើម្បីពិចារណាពីជំហានថ្មីធំៗ ដើម្បីដាក់ទីក្រុងម៉ូស្គូឱ្យនៅដាច់ដោយឡែក រួមទាំងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី និងនាំយកទណ្ឌកម្មសម្រាប់អ្នកទិញប្រេងរុស្ស៊ីមួយចំនួន ខណៈដែលប្រធានាធិបតីអាមេរិក Donald Trump បានគាំទ្រពីការរឹតបន្តឹងនូវទណ្ឌកម្មទាំងនេះ។
យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី២២ ឧសភា នេះ អ៊ុយក្រែនកំពុងរៀបចំឯកសារដើម្បីបង្ហាញដល់សហភាពអឺរ៉ុប ក្នុងគោលបំណងអំពាវនាវឱ្យប្លុកដែលមានសមាជិកទាំង 27 នេះ ធ្វើការចាត់វិធានការដាក់ទណ្ឌកម្មឲ្យកាន់តែតឹងរឹងទៅលើរុស្ស៊ីបន្ថែមទៀត។
ក្នុងចំណោម 40 ទំព័រនៃឯកសារដែលបានដាក់ស្នើនោះ គឺមានការអំពាវនាវឱ្យអនុម័តច្បាប់ដែលនឹងពន្លឿនការរឹបអូសទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុប ពីបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម ហើយបញ្ជូនពួកគេទៅអ៊ុយក្រែន។ ដោយចំពោះអ្នកដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអាចរកសំណងពីរុស្ស៊ីបាន។
ពេលនេះសហភាពអឺរ៉ុបកំពុងតែពិចារណា លើជំហានជាច្រើនដើម្បីធ្វើឱ្យទណ្ឌកម្មរបស់ខ្លួនអនុវត្តកាន់តែខ្លាំងក្លាលើសពីទឹកដីរបស់ខ្លួន រួមទាំងការកំណត់គោលដៅក្រុមហ៊ុនបរទេសដែលប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនដើម្បីជួយរុស្ស៊ី និងការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើអ្នកទិញប្រេងរបស់រុស្ស៊ី។ ក្នុងន័យនេះ ប្រសិនជាអ៊ឺរ៉ុបបានដាក់ទណ្ឌកម្មបន្ទាប់បន្សំបែបនេះពិតមែន វាអាចប៉ះពាល់ដល់អ្នកទិញធំៗរបស់រុស្ស៊ីដូចជា ឥណ្ឌា និងចិនជាដើម ហើយដោយសារតែមូលហេតុនេះហើយទើបបានជារហូតមកដល់ពេលនេះអឺរ៉ុប មានការស្ទាក់ស្ទើរក្នុងការអនុវត្តនូវទណ្ឌកម្មនេះ។ ពេលនេះ គណៈកម្មការអឺរ៉ុបនៅមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើឯកសារអ៊ុយក្រែននោះទេ។
បន្ទាប់ពីបាននិយាយទៅកាន់លោកពូទីនកាលពីថ្ងៃចន្ទ កន្លងទៅ លោក Trump បានជ្រើសរើសមិនដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីនោះទេ ដោយ ត្រាំ ហាក់បង្ហាញពីក្តីសង្ឃឹមរបស់
មេដឹកនាំអឺរ៉ុប និងទីក្រុង Kyiv ដែលបានបញ្ចុះបញ្ចូលលោកអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូ។
ដោយ លោក Trump បាននិយាយទៅកាន់មេដឹកនាំអ៊ុយក្រែន និងអឺរ៉ុបបន្ទាប់ពីការហៅទូរស័ព្ទរបស់គាត់ជាមួយលោកពូទីន ហើយបានប្រាប់ពួកគេថាគាត់មិនចង់ដាក់ទណ្ឌកម្មលើរុស្ស៊ីនៅពេលនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប និងអង់គ្លេសបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃអង្គាររួចហើយ ដោយពួកគេបាននិយាយថា នៅតែសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងចូលរួមជាមួយពួកគេដែរ។ ប៉ុន្តែប្រជាជនអឺរ៉ុបកំពុងពិភាក្សាដោយបើកចំហរអំពីវិធីដែលពួកគេអាចរក្សាសម្ពាធលើទីក្រុងម៉ូស្គូ ប្រសិនបើក្រុងវ៉ាស៊ីនតោនលែងត្រៀមខ្លួនដើម្បីចូលរួមក្នុងការដាក់ទណ្ឌកម្មនេះ៕

