2025-05-20 14:25
19

ភ្នំពេញ ៖    មួយរយៈនេះហាក់បីដូចកើតឡើងញឹកញាប់ណាស់ហេតុការណ៍ធ្លាក់ពីអាគារ និងលោតសំលាប់ខ្លួនដោយសារមានវិបត្តិ និងបញ្ហាផ្សេងៗ ជាក់ស្ដែងនៅវេលា ម៉ោង០៤និង៣០នាទីទាបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ស្ថិតតាមបណ្ដោយផ្លូវ១៣៦សង្កាត់ ផ្សារកណ្តាល ទី១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ មានបុរសជនជាតិ អ៊ីស្រាអែលម្នាក់ បានធ្លាក់ពីជាន់ទី០៣ នៃសណ្ឋាគារ មួយកន្លែង ស្លាប់ ដោយមិនទាន់ដឹងមូលហេតុ ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ មានអាយុ ៣៩ឆ្នាំ ជាជនជាតិ អ៊ីស្រាអែល ស្នាក់នៅសណ្ឋាគារកើតហេតុ ។  
យោងតាមការលើកឡើងរបស់ពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនមានការផ្អើលឆោរឡោរពួកគាត់កំពុងអង្គុយហូបបបរនៅជិតនោះ ខណៈគាត់អោនហូបបានបន្តិច ក៏ឮមានសំឡេងធ្លាក់ពីលើចុះមកក្រោមលាន់ដូចផ្ទុះអ្វីម្យ៉ាង ស្របពេលនោះបានរត់ចេញមកមើល បានប្រទះឃើញបុរសជនជាតិបរទេសម្នាក់ បានធ្លាក់បែកក្បាលស្លាប់ បាត់ទៅហើយ ។   ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្បែរសពមានបន្សល់នូវ កូនសោរបន្ទប់លេខ ៣០៣ ដែលស្ថិតនៅជាន់ទី០៣ នៃ សណ្ឋាគារខាងលើនេះ ។ 

ក្រោយមានករណីធ្លាក់ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ នឹងបន្តរាយការណ៍ជូនជំនាញចក្ខុនឹងកោសល្យវិច័យ ដើម្បីមើលកាំម៉េរ៉ាសុវត្ថិភាព ធ្វើការស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ផងដែរ ៕