2025-05-06 10:23
50

រុស្សីនិយាយថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពេញមួយយប់សំដៅលើទីក្រុងមូស្គូចំនួនពីរយប់ជាប់ៗគ្នា។ 

បន្ទាប់ពីការវាយប្រហារ អ្នកឃ្លាំមើលអាកាសចរណ៍រុស្ស៊ី Rosaviatsia បាននិយាយនៅលើ Telegram ថា អាកាសយានដ្ឋានសំខាន់ៗទាំងបួននៃរដ្ឋធានីត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ BBC News នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៩ គ្រឿងត្រូវបានបំផ្លាញ មុនពេលពួកគេទៅដល់ទីក្រុង "ពីទិសដៅផ្សេងៗគ្នា" ។ 

លោកបានបន្ថែមថា កំទេចកំទីមួយចំនួនបានធ្លាក់លើផ្លូវហាយវ៉េសំខាន់មួយចូលក្នុងទីក្រុង ប៉ុន្តែមិនមានអ្នករងរបួសទេ។ 

ជុំវិញនៃការវាយប្រហារនេះ អ៊ុយក្រែននៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ 

ប៉ុន្តែអភិបាលក្រុង Kharkiv នៃអ៊ុយក្រែនបាននិយាយថា រុស្ស៊ីក៏បានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុងពេញមួយយប់ក៏ដូចជានៅក្នុងតំបន់ Kyiv ផងដែរ។

ចំនួនពីរយប់ជាប់ៗគ្នា ដែលរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ 

ដោយកាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន 26 គ្រឿងក្នុងមួយយប់។ហើយនៅក្នុងទីក្រុង Kursk មន្ត្រីរុស្ស៊ីបានរាយការណ៍ថា ស្ថានីយអគ្គិសនីនៅក្នុងទីក្រុង Rylsk បានបាត់បង់ថាមពលតាំងពីថ្ងៃចន្ទមកម្ល៉េះ បន្ទាប់ពីត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយអ៊ុយក្រែន។ 

ក្នុងនោះក៏មានក្មេងជំទង់ពីរនាក់ទៀតបានរងរបួសដោយគ្រាប់បែកពីការបំផ្ទុះផងដែរ។ 

សូមបញ្ជាក់ថា ចាប់តាំងពីការលុកលុយពេញលក្ខណៈរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីជាងបីឆ្នាំមុន ទីក្រុង Kyiv បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនលើករួចមកហើយទៅលើទីក្រុងម៉ូស្គូ។ 

ដោយការវាយប្រហារដ៏ធំបំផុតរបស់ទីក្រុង គៀវ នៅក្នុងខែមីនាបានសម្លាប់មនុស្សចំនួនបីនាក់ផងដែរ។ ហើយចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អុយក្រែននេះ ក្នុងគោលបំណងដើម្បីឆ្លងចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ 

លើសពីនេះ កាលពីខែមេសា កន្លងទៅ ទីក្រុងម៉ូស្គូធ្លាប់បាននិយាយថា ខ្លួនបានគ្រប់គ្រងតំបន់ទាំងមូលឡើងវិញប្រាំបួនខែបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការឈ្លានពានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ដោយក្រុងកៀវបានទទូចថា ខ្លួននៅតែមានទាហានធ្វើការឆ្លងកាត់ព្រំដែនបាន៕