
យោងតាមការចេញផ្សាយដោយ រ៉យទ័រ នាថ្ងៃទី១៤ មិថុនា នេះ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងប្រមាណ ២០០ គ្រឿងបានចូលរួមក្នុងការវាយប្រហារនេះ។
ស្របគ្នានេះដែរ បេសកជនអង្គការសហប្រជាជាតិក៏បាននិយាយដែរថា មនុស្ស ៧៨ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងជាង ៣២០ នាក់បានរងរបួសពីការវាយប្រហារនេះ។
មិននៅស្ងៀម អ៊ីរ៉ង់ក៏បើកការសងសឹកវិញទៅកាន់អ៊ីស្រាអែលជាមួយនឹងរលកកាំជ្រួចមីស៊ីលរបស់ខ្លួន។ ប៉ុន្តែអ៊ីស្រាអែលនិយាយថា មីស៊ីលអ៊ីរ៉ង់ភាគច្រើនត្រូវបានស្ទាក់ចាប់ ឬធ្លាក់ចុះ៕
