
(បាត់ដំបង)÷នៅថ្ងៃទី ១៨ ឧសភា ២០២៣ វេលាម៉ោងប្រហែល ២៤និង ៤០នាទីរំលងអធ្រាត្រ នៅចំណុចភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីមនុស្សស្លាប់ កើតឡើង ០១លើក ជនរងគ្រោះឈ្មោះ ណេន ចាន់ធឿន ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជនរងគ្រោះបានផឹកថ្នាំបាញ់ស្មៅ(អាឆេះ)កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ ។
មូលហេតុ : ជនរងគ្រោះមានទំនាស់ពាក្យសម្ដីជាមួយប្ដីបន្តិចបន្តួច ក៏ផឹកថ្នាំបាញ់ស្មៅ(អាឆេះ)សម្លាប់ខ្លួនឯងតែម្ដង ។
ក្រោយពីសមត្ថកិច្ចយើងចុះត្រួតពិនិត្យសាកសពរួចមក ឃើញថាជនរងគ្រោះពិតជាផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។