2025-09-24 15:54
23

ថៃ៖ ប្រទេសថៃបានបង្ហាញនូវទង្វើស្រេកឃ្លានឈ្លានពានលេបយកទឹកដីកម្ពុជា បានបំពានកិច្ចព្រមព្រៀងបទឈប់បាន រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ 

យោងតាមការផ្សាយរបស់កាសែត Khaosod កាលពីថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ថៃបានប្រកាសពីការបញ្ជូនកងទ័ពកងទ័ពកុម្ម៉ង់ដូ និងទ័ពពិសេសបាញ់ «Sniper» របស់ខ្លួនមកពីអង្គភាព Arintharaj លេខ២៦ និង Naresuan លេខ២៦១ មកកាន់ព្រំដែនកម្ពុជា ដើម្បីប្រឆាំងនឹងជនស៊ីវិល និងព្រះសង្ឃកម្ពុជា ដែលនាំគ្នាតវ៉ាការទឹកដី និងផ្ទះសម្បែងរបស់ខ្លួន។

កងទ័ពទាំងពីរក្រុមនេះ ដឹកនាំដោយមេបញ្ជាការកងយុទ្ធពលភូមិន្ទថៃ Songwit Noonpakdee មកកាន់តំបន់ព្រំព្រំដែនកំពុងមានជម្លោះជាមួយកម្ពុជា ក្រោមហេតុផលទប់ទល់ជាមួយកម្ពុជា។

សូមបញ្ជាក់ថា ភាគីថៃតែងតែរំលោភលើបទឈប់បាញ់ ដែលចូលជាធរមាន កាលកណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមហិចតាស្រេកឃ្លានសង្គ្រាម ឈ្លានពានចង់បានទឹកដីរបស់កម្ពុជា ដោយប្រើប្រាស់មធ្យោបាយតាមគ្រប់រូបភាពយ៉ាងអាក្រក់បំផុត៕