
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក ចូលជួបសម្ដែងការគួរសមជាមួយ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី “ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន”។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ជំនួបរវាងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ជាមួយមេបញ្ជាការភូមិភាគទី៤ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ នេះ ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិ៕

