
ភ្នំពេញ៖ បច្ចុប្បន្ន ថៃកំពុងអនុវត្តច្បាប់អាជ្ញាសឹករបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជា ដែលក្នុងលោកគ្មានអ្នកដូច គឺថៃកំពុងវិលទៅរកសម័យបុព្វកាល រស់តាមបែបព្រៃតែឯង។ រាល់កិច្ចឯកតោភាគីរបស់ទាំងអម្បាលមាណ គឺថៃ កំពុងរំលោភគោលការណ៍អន្តរជាតិស្ដីពី «ការកំណត់ព្រំដែនដោយអាណានិគម» ដែលមិនអាចធ្វើតាមចិត្តបាន លុះតែរដ្ឋភាគីមានកិច្ចព្រមព្រៀងថ្មី។ នេះបើតាមការលើកឡើងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លើសពីនេះ ថៃក៏កំពុងបំពានគោលការណ៍នៃសមត្ថកិច្ចរបស់ «គណៈកម្មការព្រំដែនចម្រុះ» តាមស្មារតីច្បាប់អន្តរជាតិ ដែលមិនអាចវាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់បានឡើយ។ លោក ទូច សុឃៈ បានបបន្ថែម។
ដូច្នេះ សកម្មភាពបច្ចុប្បន្ន ជាអំពើល្មើស ដែលខ្លួនមិនអាចប្រកាសប្រើច្បាប់ខ្លួនលើពលរដ្ឋខ្មែរនៃដែនអធិបតេយ្យកម្ពុជាបានទេ។ រាល់ប្រតិបត្តិការកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលថៃ នឹងកាន់តែជាបន្ទុកភស្ដុតាងនៃបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទល្មើសឈ្លានពានរដ្ឋ និងបទល្មើសអន្តរជាតិផ្សេងៗទៀតតាមកត្តាសត្យានុម័ត៕
