ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាង ពេជ្រ សោភា បានដាច់ចិត្តបង្ហាញមុខជនទី៣ ដែលបានជ្រៀតជ្រែកចូលជីវិតស្នេហារបស់ខ្លួន និង លោក ឈឹម សក្កដា ខណៈជីវិតគូរស្នេហ៍របស់គេហាក់មានភាពប្រេះឆាយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំ២០២៣ កន្លងទៅ។
តារាចម្រៀង ពេជ្រ សោភា បង្ហោះភ្ជាប់ជាមួយរូបថតនារីដ៏ស្រស់ស្អាតម្នាក់ ដោយនាងបានពោលពាក្យថា «ជន់ទី៣ Rotha KoyKimsan SpAvin SophiroVady Phealy ជួបហៅទៅណែនាំម៉ង»។ ក្រោយមក នាងបានបង្ហោះសារទៀតថា «ជីវិតយើង យើងមានសេរីភាព»។
ការបង្ហោះមុខជនទី៣ ដែលបានជ្រៀតជ្រែកក្នុងជីវិតស្នេហារបស់នាង និងគូរដណ្តឹង បានធ្វើឡើងបន្ទាប់ពីលោក ឈឹម សក្កដា បានបង្ហោះសារយ៉ាងដូច្នេះថា «សុំសួរអ្នកចោទខ្ញុំថាមានអ្នកទីបី! នរណា? ប្រាប់មើល បង្ហាញមុខមើល ខ្ញុំអោយ ១០ ០០០ដុល្លារ!»។
បុរសសង្ហា ឈឹម សក្កដា បានសរសេរបន្ថែមទៀតថាៈ «យី! មកជេរ មកចោទស្រស់ៗ តិចនរក! ច្បាស់ម៉េះ រឿងគ្រួសារគេនឹង? គ្រួសារខ្លួនឯងមានសុីគ្រប់គ្រាន់នៅ?»។
សូមបញ្ជាក់ថា ក្រោយការបង្ហោះរបស់គូរស្នេហ៍ដែលកំពុងប្រេះឆា និងបែកបាក់បែបនេះ ទើបអ្នកនាង ពេជ្រ សោភា បង្ហោះរូបថតនារីស្រស់ស្អាតម្នាក់ ជាជនទី៣ ដែលចូលមកជ្រៀតជ្រែកជីវិតស្នេហារបស់ខ្លួនឲ្យមហាជនស្គាល់តែម្តង៕