2023-10-17 12:10
547

ខេត្តកណ្តាល ៖     នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ តារា Tik Tok ម្នាក់ ឃើញគេផឹកស៉ីនៅបន្ទប់ជួលសន្លប់អស់ ក៏ផ្លោះរបងឡើងយកទូរស័ព្ទ នាឡិកា និង លើកជើងជនរងគ្រោះភេទស្រីដោះយកខ្សែជើង ត្រូវម្ចាស់គេចាប់បាន ទីបំផុតត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ។ 

ប្រជាពលរដ្ឋលើកឡើងថា ៖ បុណ្យភ្ជុំបិណ្ឌ ហើយភ្លាម ចង់រកទុនបង្កើតមុខរបរ គឺ «គុក» បើជាអំពើល្មើសច្បាប់ ។ 
សូមបញ្ជាក់ថា ៖ ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះបញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ខែតុលាឆ្នាំ២០២៣ មាន ករណី អំពើលួច(ទូរស័ព្ទដៃ នាឡិកាដៃ និងខ្សែជើងប្លាទីន)។ នេះបើតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ 
តាមរបាយការណ៍បានបញ្ជាក់ថា ៖ កើតហេតុនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីទាបភ្លឺ ស្ថិតនៅចំណុចក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១ នាក់ មានឈ្មោះ ខុង ឆាំរ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដោយឡែកជនសង្ស័យ០២នាក់មានឈ្មោះ ៖  ១/ឈ្មោះ គាំ ដា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនកៀនស្វាយ ខេត្តកណ្តាល ។
២/ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារា TikTok និងជាជាងជួសជុលទូរស័ព្ទ ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ សម្ភារៈបាត់បង់រួមមាន÷
១/ ទូរស័ព្ទដៃចំនួន០៤គ្រឿង
(ម៉ាកiphoe11 ពណ៌ស្វាយ ប្រើលេខ069 353652
-ម៉ាក iPhone7 ពណ៌ខ្មៅ ប្រើលេខ068 975672
-ម៉ាក oppo.F7 ពណ៌ក្រម៉ៅ ប្រើលេខ012 767503
-ម៉ាកVon plus11 ពណ៌បៃតង ប្រើលេខ(012.010)474723។
២/ នាឡិកាដៃពណ៌ស ម៉ាកCTzen ០១គ្រឿង ។
៣/ ប្រាក់ខ្មែរចំនួន១០ម៉ឺនរៀល ។
៤/ ខ្សែជើងលោហធាតុ ចំនួន០២ខ្សែ ។

ដោយឡែកវត្ថុតាងចាប់យករួមមាន ៖
១/ ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាកiphoe11 ពណ៌ស្វាយ ប្រើលេខ069 353652,
-ម៉ាក iPhone7 ពណ៌ខ្មៅ ប្រើលេខ068 975672,
-ម៉ាក oppo.F7 ពណ៌ក្រម៉ៅ ប្រើលេខ012 767503,
-ម៉ាកVon plus11 ពណ៌បៃតង ប្រើលេខ(012.010)474723
២/ នាឡិកាដៃពណ៌ស ម៉ាកCTzen ០១គ្រឿង ។
៣/ ខ្សែជើងលោហធាតុ ចំនួន០២ខ្សែ។

សមត្ថកិច្ចបានបញ្ជាក់ពីសភាពនៃរឿងហេតុ ដែលជាដើមចម គឺ នៅថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី មុនកើតហេតុ ជនរងគ្រោះរួមនឹងបងប្អូនសាច់ញាតិជាច្រើននាក់ផ្សេងទៀត បានមកលេងផ្ទះជីដូនឈ្មោះ ជឿន គុន អាយុ៨៤ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចក៏នាំគ្នាផឹកស្រាបៀរអាន់ឈ័រ លុះដល់វេលាម៉ោង១និង០០នាទីឈានចូលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ ក្រោយពីហូបចុករួចជនរងគ្រោះនឹងបងប្អូនសាច់ញាតិច្រើននាក់ បាននាំគ្នាសម្រាកដេកលង់លក់នៅខាងក្រោមផ្ទះដល់ម៉ោង៤និង០០នាទីទាបភ្លឺ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែឃើញស្រមោលមនុស្សរត់ចេញពីកន្លែងកើតហេតុ(ក្រោមផ្ទះជីដូនជនរងគ្រោះ)ចេញទៅ ពេលនោះជនរងគ្រោះមានការសង្ស័យថាបានបាត់បង់សម្ភារទ្រព្យសម្បត្តិដូចបានរៀបរាប់ដូចខាងលើ។

លុះព្រឹកឡើងជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ កម្លាំងប៉ុស្ដិ៍ក៏បានសហការជាមួយ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ ។

ក្រោយទទួលបានបណ្ដឹងកម្លាំងនគរបាលយុត្តិធម៌ស្រុក បានចុះដល់ចំណុចកើតហេតុ  ពិនិត្យ ប្រមូលព័ត៌មាននឹងបើកការស៊ើបអង្កេត ស្រោវជ្រាវរកមុខសញ្ញា ។

លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១៥:៣០នាទី កម្លាំងកំណត់មុខសញ្ញាបានលើជនសង្ស័យមានឈ្មោះ គាំ ដា រហូតឃាត់ខ្លួនមកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គាំ ដា បានសារភាពថា:ខ្លួនពិតជាបានធ្វើសកម្មភាព ផ្លោះរបងចូលលួច ទូរស័ព្ទដៃ នាឡិកា នឹងខ្សែជើងប្លាទីន របស់ជនរងគ្រោះមែន ហើយពេលធ្វើសកម្មភាពរួចក៏ផ្លោះរបងចេញមកវិញដើរទៅផ្ទះរបស់ខ្លួន រហូតដល់ថ្ងៃ ១៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៨:១៥នាទី ខ្លួនបានទុកខ្សែជើងប្លាទីន២ខ្សែនៅផ្ទះ រួចបានជិះម៉ូតូ យកទូរស័ព្ទចំនួន ០៤ គ្រឿង នឹងនាឡិកាចំនួន០១គ្រឿង ទៅជួបមិត្តភក្ដិ ឈ្មោះ ចាន់ តុលា(ហៅវិន) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពេលទៅដល់ភ្នំពេញ ខ្លួនបានយកទូរស័ព្ទមួយគ្រឿងទៅឲ្យឈ្មោះ ចាន់ តុលា យកទៅលក់បានលុយ ១៣០ដុល្លារ រីឯទូរស័ព្ទនៅសល់០៣គ្រឿង នឹងនាឡិកាដៃ១គ្រឿង ខ្លួនបានទុកនៅឈ្មោះ ចាន់ តុលា  រក្សាទុកសិន ហើយខ្លួនក៏ត្រឡប់មកផ្ទះនៅស្រុកកៀនស្វាយវិញ ។

ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះ គាំ ដា រួច កម្លាំងបានសុំគោលការណ៍លោកអធិការ បន្តនីតិវិធីទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ តុលា នឹងវត្ថុតាងមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៅមុខសមត្ថកិច្ចឈ្មោះ ចាន់ តុលា បានសារភាពថា នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣វេលាម៉ោង១៣:៣០នាទី ឈ្មោះ គាំ ដា បានទាក់ទងតាមទូរស័ព្ទដៃមកខ្លួន ថាមានទូរស័ព្ទដៃជាប់ Icloud ចង់ឲ្យខ្ញុំជួយដោះឲ្យ លុះដល់ម៉ោង ២៣:៣០នាទី ឈ្មោះ គាំ ដា បានជិះម៉ូតូស្តូពី ស៊េរីឆ្នាំ ២០២២ ពណ៌ស មិនចាំស្លាកលេខ មកដល់មុខបន្ទប់ជួលខ្លួន រួចបានជជែកគ្នាលេង នឹងរៀបចំមើលទូរស័ព្ទ នាឡិកា រួចក៏នាំគ្នាចូលសម្រាកក្នុងបន្ទប់រហូតដល់ភ្លឺ។បន្ទាប់មកដល់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទី ខ្លួនក៏យកទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOne plus11 ទៅលក់បានលុយ ១៣០ដុល្លារ រួចខ្លួនបានឲ្យលុយទៅឈ្មោះ គាំ ដា ចំនួន១០០$ ហើយខ្លួនយកចំនួន ៣០$ បន្ទាប់មកខ្លួួនបានយកទូរសព្ទ័ ម៉ាក់IPHONE 11 ទៅដាក់នៅជាងហាងជួសជុលមួយទៀត ឲ្យគេជួយដោះICloud ៕