2025-11-20 10:52
19

ទីក្រុងឡុងដ៍/KYIV ថ្ងៃទី១៩ ខែវិច្ឆិកា (Reuters) - សហរដ្ឋអាមេរិកបានផ្តល់សញ្ញាដល់ប្រធានាធិបតី Volodymyr Zelenskiy ថា អ៊ុយក្រែនត្រូវតែទទួលយកក្របខ័ណ្ឌដែលតាក់តែងដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ក្នុងការស្នើឱ្យទីក្រុង Kyiv បោះបង់ចោលទឹកដី និងអាវុធមួយចំនួនដើម្បីដោះដូរនឹងសន្តិភាព នេះបើយោងតាមប្រភពពីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃពុធ។

តាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ វិច្ឆិកា នេះបានឲ្យដឹងថាប្រភពដែលមិនបញ្ចេញអត្តសញ្ញាណ ដោយសារតែភាពរសើបនៃបញ្ហានេះបាននិយាយថា សំណើទាំងនោះរួមមានការកាត់ទំហំកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ក្នុងចំណោមរបស់ផ្សេងៗទៀត។ ពួកគេក៏បានបន្តថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យទីក្រុង Kyiv ទទួលយកចំណុចសំខាន់ៗក្នុងកិច្ចព្រមព្រៀងនេះ។

យ៉ាងណាមិញ នៅក្នុងការអត្ថាធិប្បាយលើ Telegram លោក Zelenskiy មិនបាននិយាយអំពីក្របខ័ណ្ឌណាមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងទាមទារនោះទេ ប៉ុន្តែលោកបែរជាអំពាវនាវឱ្យមានការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិក ដើម្បីជួយបញ្ចប់សង្រ្គាមដែលមានរយៈពេលរ៉ាំរ៉ៃជាង ៣ ឆ្នាំកន្លះនេះវិញ។ 

ប្រធាធិបតីអ៊ុយក្រែន បន្តថា "រឿងសំខាន់សម្រាប់ការបញ្ឈប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាពយូរអង្វែង គឺយើងធ្វើការសម្របសម្រួលជាមួយដៃគូរបស់យើងទាំងអស់ ហើយការដឹកនាំរបស់អាមេរិកនៅតែមានប្រសិទ្ធភាព និងរឹងមាំ"៕