
ថៃ៖ អតីតចៅអធិការវត្ត Phra Phutthachai នៅSaraburi បានសារភាពថាខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលគេស្គាល់ថា " Sika Golf " និងថែមទាំងមានគម្រោងសឹក ពីព្រះសង្ឃដើម្បីរៀបការជាមួយនាង ប៉ុន្តែផែនការក្លាយជាស្ករផែន ព្រោះតែនាងមិនបានស្មោះត្រង់មានតែមួយនិងមួយនោះទេ គឺនាងបានរាយមុនស្នេហ៍ ជាមួយព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គផ្សេងទៀត ដែលមកពីវត្តសុទ្ធតែល្បីៗ ។
ក្នុងនោះប៉ូលីសថៃបានរកឃើញថា អ្នកស្រី Golf មានជាប់ពាក់ព័ន្ធជាមួយព្រះសង្ឃជាន់ខ្ពស់យ៉ាងតិច១៥អង្គ ដែលបានផ្ទេរលុយឱ្យនាងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមជាមួយភស្តុតាងជាច្រើនដូចជា៖ រូបថត វីដេអូឃ្លីប ស្រើបស្រាលជាច្រើនទៀត និងការឆាតទាកទងគ្នាបែបរោលរាល ដោយក្នុងនោះយ៉ាងហោចណាស់មានព្រះសង្ឃ០៨អង្គ មានទំនាក់ទំនងជាមួយនាង។
ការផ្ទុះរឿងរ៉ាវដ៏អាស្រូវនេះ បានកើតឡើងបន្ទាប់ពីការបើការស្រាវជ្រាវរបស់ប៉ូលីសថៃ កាលពីថ្ងៃទី 4 ខែកក្កដាកន្លងទៅ នៅផ្ទះរបស់អ្នកនាង Ms Golf ក្នុងទីក្រុងបាងកក ។ ខាងផ្នែកប្រឆាំងអំពើពុករលួយថៃ បានរកឃើញរូបភាព និងវីដេអូឃ្លីបអាសអាភាសជាង 80,000 ត្រូវបានដកហូតពីទូរស័ព្ទដៃចំនួន 5 ដែលជាកម្មសិទ្ធិរបស់នាង ហើយនាងត្រូវបានគេដឹងថាមានកូនបីនាក់ ក្នុងកូនអាយុ13ឆ្នាំម្នាក់ 10 ឆ្នាំម្នាក់ និង 6ឆ្នាំម្នាក់ ដែលសុទ្ធតែកូនរបស់អតីតព្រះសង្ឃជាន់ខ្ពស់មួយចំនួនខាងលើ ។
ដំបូងឡើយក្រុមអ្នកស៊ើបអង្កេតរំពឹងថានឹងរកឃើញភស្តុតាងខ្លះពាក់ព័ន្ធនឹងករណីពុករលួយក្នុងព្រះវិហារ ប៉ុន្តែផ្ទុយទៅវិញបានរកឃើញរូបភាពក្នុងទូរស័ព្ទនោះ ដែលបង្ហាញពីទំនាក់ទំនងផ្លូវភេទរវាងនាង និងព្រះសង្ឃជាន់ខ្ពស់មួយចំនួនទៅវិញ ។
រហូតមកដល់ពេលនេះ ព្រះសង្ឃ៨អង្គត្រូវបានគេកំណត់អត្តសញ្ញាណ ដោយ៣អង្គត្រូវបានគេរកឃើញថារំលោភលើក្រមវិន័យព្រះសង្ឃ ត្រូវបានចាប់ផ្សឹក ដោយឡែកព្រះសង្ឃ៥អង្គទៀត បានចេញទៅបិណ្ឌបាត ។ ប៉ូលីសថៃកំពុងស៊ើបអង្កេតលើ លោកស្រី Golf ថាតើបានប្រើប្រាស់លុយមូលនិធិព្រះវិហារ ឬជំរិតទាប្រាក់ពីព្រះសង្ឃដូចការចោទប្រកាន់ថានាងជាមនុស្សញៀននិងល្បែងអនឡាញ ។
ឧត្តមសេនីយ៍ទោ Charoonkiat ថា "រឿងអាស្រូវនេះទាមទារឱ្យមានការស៊ើបអង្កេត និងចំណាត់ការរបស់ប៉ូលីសបន្ថែមទៀត ដើម្បីធានាថាពញ្ចាក់ភាពស្អាតស្អំថា ព្រះសង្ឃវត្តនេះគោរពវិន័យសីលធម៌ "។ លោកបញ្ជាក់ថា ប៉ូលិសមិនមានចេតនាធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ ប៉ុន្តែបានជំរុញឲ្យព្រះសង្ឃនៅទូទាំងប្រទេសមានការប្រុងប្រយ័ត្នឧបាសក ក្នុងពេលចូលរួមសកម្មភាពសាសនា
ទន្ទឹមនឹងនេះ លោក ផេប វ៉ាជីរ៉ាធីរ៉ាផន ( Thep Wachirathiraporn ) អតីតព្រះចៅអធិការវត្ត Phra Phutthachai បានប្រាប់ប៉ូលីសថា គាត់បានស្គាល់លោកស្រី Golf ក្នុងឆ្នាំ 2019 តាមរយៈ Facebook ដែលដំបូងឡើយ នាងបានចូលទៅជិតគាត់ ហើយ ហ៊ានលះបង់ធ្វើគ្រប់បែបយ៉ាងដើម្បីគាត់ ហើយទំនាក់ទំនងរបស់ពួកគេបានបន្តប្រហែលមួយឆ្នាំ មុនពេលឈានដល់ទំនាក់ទំនងស្នេហានេះ ។
ក្រោយមកនាងក៏បានប្រគេនរថយន្ត Toyota Alphard មួយគ្រឿងដល់គាត់ដើម្បីប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ ។ បន្ទាប់មកទំនាក់ទំនងរបស់ពួកគេបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ហើយពួកគេថែមទាំងមានគម្រោង ដើម្បីរៀបការជាមួយគ្នាទៀតផង។ តែនៅទីបំផុតគាត់បានរកឃើញថា នាងកំពុងតែឃើញមានទំនាក់ទំនងជាមួយព្រះសង្ឃដទៃជាច្រើនអ្នកទៀត។ អតីតចៅអធិការវត្តរូបនោះ អះអាងថា គាត់ត្រូវបាននាង ជំរិតទារប្រាក់ជាច្រើនដង ដែលធ្វើអោយគាត់កាន់តែពិបាករងទុក្ខជាខ្លាំង ទើបគាត់ពិចារណាផ្សឹងពីព្រះសង្ឃ ដើម្បីលាតត្រដាងពីការពិត តែត្រូវបានប៉ូលីសចាប់ខ្លួនមុន ពេលគាត់ផ្សឹកទៅវិញ ។ នេះយោងតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post ។
