2024-05-09 01:05
265

(កែប)៖   កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា លោក​ លោកស្រី​ អភិបាលរងខេត្ត បានដឹកនាំ គណ:កម្មាធិការសាខា

កងកម្លាំងប្រដាប់អាវុធ  ក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានអនុសាខាក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកឣំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤ បណ្តាលអោយរងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រងគ្រោះធ្ងន់ធ្ងរចំនួន ៧គ្រួសារ ស្ថិតនៅ សង្កាត់អូរក្រសារ  ក្រុងកែប ខេត្តកែប។

នាឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។

អភិបាលខេត្តបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ ២៣ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង ១យួរ និងថវិកា:

,ប្រជាពលរដ្ឋរងគ្រោះស្រាល ចំនួន១៦គ្រួសារ ទទួលបានថវិកាចំនួន ១០០,០០០ រៀល(ដប់ ម៉ឺនរៀល ។

,ប្រជាពលរដ្ឋរងគ្រោះធ្ងន់ចំនួន ៥គ្រួសារ ទទួលបានតង់កៅស៊ូ១ និងថវិការ ២០០,០០០រៀល(ម្ភៃម៉ឺនរៀល)។

ទី ៣,ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះធ្ងនធ្ងរខូចខាតទាំងស្រុង ចំនួន២គ្រួសារទទួល តង់កៅស៊ូ ១ និងថវិកា ៧០០,០០០រៀល(ចិត្តសិបម៉ឺន)។(សឹង រ៉ាត់)