2026-03-02 17:56
5

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក០១គ្រឿង បានធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលមកបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ តឹម វឌ្ឍនា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះខាងលើឱ្យខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕