2024-04-09 02:04
34

(បាត់ដំបង)ៈនៅព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៤នេះ បន្ទាប់ពីចប់កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលេីកទិសដៅបន្តរបស់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងផ្សព្វផ្សាយបទវិន័យនគរបាលជាតិកម្ពុជារបស់ក្រសួងមហាផ្ទៃរួចមក លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានដឹកនាំធ្វើសកម្មភាពរៀបចំសមក្បួនរបស់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ បានមានប្រសាសន៍ថា បន្ទាប់ពីចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលេីកទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយបទវិន័យនគរបាលជាតិកម្ពុជារបស់ក្រសួងមហាផ្ទៃរួចមក លោកបានជួបសំណេះសំណាលជាមួយមន្ត្រីកងកម្លាំងគ្រប់ជំនាញទាំងអស់ និងធ្វើសមយុទ្ធដំណើរទៅតាមក្បួនរថយន្តនិងម៉ូតូដេីម្បីធានាសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់បន្ថែមថា ទិសដៅសំខាន់ទី១ដែលយើងត្រូវប្រតិបត្តិការនេះ គឺដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័ក ព.ស.២៥៦៨ ខាងមុខ នេះ៕