2024-04-05 05:04
65

បន្ទាយមានជ័យ៖ ទីតាំងហាងការ៉ាខេ «B9.KTV» និងក្លិបកម្សាន្ត «LAMBORGHINI» ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចុះបង្ក្រាបសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយ ឃាត់ខ្លួនមនុស្សប្រុស-ស្រីន្រមាណជិត ២០០នាក់ ដើម្បីធ្វើតេស្តរកសារធាតុញៀន។

ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  ការបង្ក្រាបទីតាំងកម្សាន្តទាំង ២កន្លែងនោះ រួមមាន៖ ១៖ ហាងខារ៉ាអូរខេ យីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនូន ៥០នាក់ និងក្លឹបកម្សាន្ត យីហោ LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ១២០នាក់ ក្រោមការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្តទាណង ២កន្លែង ឃាត់ខ្លួនមនុស្សប្រុស-ស្រីជិត ២០០នាក់ ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើករកឃើញសារធាតុញៀន និងមានប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។

  សមត្ថកិច្ចបានបញ្ជាក់ថា ប្រសិនបើកការចុះស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀន ត្រូវមានវិធានការតាមច្បាប់មិនលើកលេងឡើយ៕