កងទ័ពជើងទឹកថៃ ត្រៀមចល័តនាវាចម្បាំង ចំនួន ០៤ គ្រឿង បន្ថែមទៀត ចូលមកចន្លោះកោះគុត និងកោះឆាងដែលជាការគំរាមកំហែងដល់សន្តិភាពនៅតំបន់ព្រំដែនកម្ពុជា និងក្នុងតំបន់ផងដែរ * សម្រាប់ថ្ងៃទី៣នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ទាហានថៃចាប់ផ្តើមបាញ់ចូលទឹកដីកម្ពុជាតាំងពីម៉ោង៥ព្រឹក និងបានពង្រីកទិសថ្មីបន្ថែមទៀតក្រៅពីតំបន់កំពុងមានជម្លោះ * អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា៖ «បទអន្តរាគមន៍តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ស្នើសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ» * ថៃដាក់ខេត្តត្រាត និងចាន់បូរី ឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក រួចដាក់ពង្រាយទ័ព និងសព្វាវុធតាមតំបន់ព្រំដែន ត្រៀមប្រតិបត្តិការយោធា “ចក្រពង្សភូវនាថ” * ក្រសួងការពារជាតិ៖ «ទាហានកម្ពុជា ចំនួន ០៥ នាក់ បានស្លាប់ រងរបួស ២១ នាក់, ប្រជាពលរដ្ឋ ស្លាប់ ចំនួន ០៨ នាក់ រងរបួស ៥០ នាក់ និងពលរដ្ឋស្លូតត្រង់រស់នៅតាមខេត្តជាប់ព្រំដែនជាង ៣ម៉ឺន ៥ពាន់នាក់ ត្រូវបានជម្លៀសចេញពីភូមិឋាន» *