2025-11-10 12:03
9

ស្វាយរៀង៖ កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្រ្កាបសកម្មភាពពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅក្លឹបកំសាន្តអន្តរជាតិបាវិត ដែលស្ថិតនៅកណ្តាលក្រុងបាវិត សង្កាត់បាវិត ខេត្តស្វាយរៀង។

ប្រតិបត្តិការនៃការបង្ក្រាបនេះ ធ្វើឡើនៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្លាំងបានឆ្មក់ចូលក្លឹបកំសាន្តខាងលើ ដើម្បីបង្ក្រាបករណី “រក្សារទុក, ជួញដូរ, ចាត់ចែងសម្រួល និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់” ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មានជនសង្ស័យជាង ៣០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានជនជាតិ ខ្មែរ, ចិន និងវៀតណាម ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាច្រើនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀតតាមច្បាប់៕