2025-09-28 14:41
17

ភ្នំពេញ៖ មនុស្សមួយក្រុមជិះរថយន្ត ០១ គ្រឿង មិនស្គាល់ម៉ាក និងស្លាកលេខ បានធ្វើសកម្មភាពបាញ់រះអស់ជាច្រើនគ្រាប់កាលពីរាត្រីរំលងអធាត្រឈានចូលថ្ងៃអាទិត្យ ក្នុងភូមិសាស្ត្រសង្កាត់ស្រះចក រួចនាំគ្នាបើករថយន្តគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចបានត្រឹមចុះពិនិត្យកន្លែងកើតហេតុ រើសំបកគ្រាប់ទុកជាវត្ថុតាង រីឯអត្តសញ្ញាណជនបង្កមិនទាន់កំណត់បាននៅឡើយ។

ករណីបាញ់ប៉ោះសេរីកណ្តាលទីក្រុងភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ប្រពលរដ្ឋបានឃើញ ឃើញរថយន្ត ០១ គ្រឿង មិនចាំម៉ាក និងស្លាកលេខ បើកបរនៅក្នុងតំបន់បឹងកក់ និងបានដកកាំភ្លើងបាញ់មេឃ ប្រមាណ៥ទៅ៦គ្រាប់ បង្កឱ្យមានភាពភ្ញាក់់ផ្អើលយ៉ាងខ្លាំង រួចក៏បើករថយន្តគេចបាត់ស្រមោលតែមង្ត។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថចុះមកដល់ទីតាំងខាងលើ និងបានប្រមូលសំបកគ្រាប់កាំភ្លើងទុកជាវត្ថុតា បន្តស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាជនបង្ក និងធ្វើការទៅតាមនីតិវិធីច្បាប់៕