2025-09-13 11:46
8

(ម៉ូស្គូ)៖ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញានេះថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារនៅជិតឆ្នេរសមុទ្រភាគខាងកើតនៃតំបន់ Kamchatka នៃប្រទេសរុស្ស៊ី។ ការរញ្ជួយដីនេះមានជម្រៅ 10 គីឡូម៉ែត្រ។

បន្ថែមពីនេះ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិកបាននិយាយថា អាចមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិដែលអាចកើតមានពីការរញ្ជួយដីនេះ៕