2025-09-13 14:50
5

OREM រដ្ឋ Utah ថ្ងៃទី១២ ខែកញ្ញា (Reuters) - បុរសវ័យក្មេងម្នាក់នៅរដ្ឋ Utah ដែលត្រូវបានគេសង្ស័យថាបានសម្លាប់សកម្មជនអភិរក្សនិយម និងមនុស្សជំនិតរបស់ ត្រាំ លោក Charlie Kirk នៅសាកលវិទ្យាល័យមួយ អំឡុងពេលកំពុងនិយាយជាសាធារណៈនោះ ត្រូវបានចាប់ខ្លួនហើយ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៣ ខែកញ្ញា។

នាយក FBI លោក Kash Patel បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យមានឈ្មោះ Tyler Robinson អាយុ ២២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ ប្រហែល៣៣ ម៉ោងបន្ទាប់ពីការបាញ់ប្រហារ។ 

លោក បន្តថា ទីភ្នាក់ងារ FBI បានទទួលព័ត៌មានជំនួយច្រើនជាង ១១,000 គិតត្រឹមព្រឹកថ្ងៃសុក្រ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការទម្លាក់គ្រាប់បែកនៅ Boston Marathon កាលឆ្នាំ២០១៣។

អភិបាលក្រុង Utah បាននិយាយថា Robinson ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាច់ញាតិ និងមិត្តភ័ក្តិក្រុមគ្រួសាររបស់គាត់ បានជូនដំណឹងដល់ការិយាល័យតម្រួតក្នុងតំបន់ថា គាត់បានសារភាពចំពោះក្រុមគ្រួសារគាត់ថា បានប្រព្រឹត្តអំពើឃាតកម្មនេះ។

អភិបាលក្រុងខាងលើ បានបន្តថា "ខ្ញុំចង់អរគុណសមាជិកគ្រួសាររបស់ Tyler Robinson ដែលបានធ្វើរឿងត្រឹមត្រូវក្នុងករណីនេះ ហើយអាចនាំគាត់ចូលទៅក្នុងការអនុវត្តច្បាប់។"