2025-09-13 16:26
9

អង្គការសហប្រជាជាតិ ថ្ងៃទី១២ ខែកញ្ញា (Reuters) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីអនុម័តសេចក្តីប្រកាសមួយដែលបង្ហាញពីដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ការបោះឆ្នោតនេះកើតឡើងមុនកិច្ចប្រជុំរបស់មេដឹកនាំពិភពលោកនៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកម្រិតខ្ពស់ ដែលប្រទេសអង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងបែលហ្ស៊ិក ត្រូវបានគេរំពឹងថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ 

សេចក្តីប្រកាសដែលគាំទ្រដោយមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ ប្រទេស ថ្កោលទោសការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ដែលបង្កឲ្យមានសង្រ្គាមនៅហ្គាហ្សា បង្ករឲ្យជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាមានការខូចខាត និងរងការអត់ឃ្លាន ដែលបានបណ្តាលឱ្យមានមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងវិបត្តិការការពារ៕