
ថៃ៖ សេចក្តីសម្រេចដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីថៃ មានគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងខេត្តភាគកណ្តាល និងភាគខាងកើតរបស់ប្រទេសថៃ ដោយនឹងអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ាជាង៤ម៉ឺននាក់ចូលបម្រើការងារជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែតុលា ខាងមុខ។
លោក Chamnanwit Terat អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា ក្រសួងរបស់លោកកំពុងធ្វើការជាមួយក្រសួងការងារ ដើម្បីបញ្ចប់ដំណើរការចុះឈ្មោះសម្រាប់កម្មករប្រមាណ ៤០,០០០នាក់៕
