2025-08-28 15:22
14

ភ្នំពេញ៖ សិស្សសាលា អាយុ ១៣ ឆ្នាំម្នាក់ មានម្តាយជាជនជាតិខ្មែរ បានកើតធំធាត់នៅក្នុងខេត្តស៊ូរិន ប្រទេសថៃ និងបានធ្វើសមាហរណកម្មពេញលេញទៅក្នុងសង្គមថៃក៏ដោយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់ឃុំខ្លួន និងត្រៀមបញ្ជូនរូបគាត់ និងម្តាយឱ្យវិលកម្ពុជាវិញ។

យោងតាមប្រព័ន្ធឃោសនាថៃ Khaosod បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហានេះថា ក្មេងប្រុសអាយុ១៣ម្នាក់កើតពីម្តាយជនជាតិខ្មែរ ហើយបានចិញ្ចឹមបីបាច់ទាំងស្រុងនៅក្នុងប្រទេសថៃ ត្រូវបានប៉ូលីសឃុំខ្លួននៅក្នុងខេត្ត Surin ជុំវិញការស្នាក់នៅខុសច្បាប់ដែលបង្កឱ្យមានការព្រួយបារម្ភថា “គាត់អាចត្រូវបាននិរទេសឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញជាមួយម្តាយរបស់គាត់ បើទោះបីជាគាត់បានធ្វើសមាហរណកម្មពេញលេញទៅក្នុងសង្គមថៃក៏ដោយ និងជំរុញឱ្យមានការអំពាវនាវឱ្យមានការការពារផ្នែកច្បាប់ និងមនុស៌្សធម”៕