
យោធាថៃបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់យោធាមីយ៉ាន់ម៉ា បានធ្លាក់នៅព្រំដែនក្នុងប្រទេសថៃ អំឡុងពេលដែលកំពុងតម្រង់គោលដៅលើក្រុមអ្នកប្រយុទ្ធប្រឆាំងរដ្ឋប្រហារ។ នេះយោងតាមការចេញផ្សាយពីគេហទំព័រ The Defense Post នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ ។
គួរឲ្យដឹងថា ប្រទេសថៃភាគខាងលិចតែងទទួលរងផលប៉ះពាល់ជាប្រចាំ ពីជម្លោះដែលបានផ្ទុះឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសក្នុងឆ្នាំ ២០២១ មកម្ល៉េះ៕
