
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានបញ្ជាក់ថា៖ «មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ»។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា» កន្លែងផ្ទុះចំងាយប្រមាណ ២០០ម៉ែត្រ ពីប្រាសាទតាមាន់ធំ ដោយថៃផ្តើមផ្ទុះអាវុធមុន៕