2025-07-06 11:08
8

ថៃ៖ អ្នកជំនាញផ្នែកតាមដានភូមិសាស្ត្រសមុទ្រថៃ លោក Thon Thamrongnawasawat បានបង្ហោះសារលើគណនីផ្លូវការមួយ នៅដើមខែកក្កដា ឆ្នាំ២០២៥ នេះថា សកម្មភាពញ័ររញ្ជួយដីត្រូវបានគេចាប់បាន នៅតំបន់បាតសមុទ្រអាន់ដាម៉ាមែន (Andaman Sea) ដែលស្ថិតនៅភាគខាងលិចប្រទេសថៃ និងមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា, កោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី និងកោះមួយចំនួនរបស់ឥណ្ឌាផងទៀតដែរ។ ការណ៍នេះបាននឹងកំពុងធ្វើឲ្យក្រុមអ្នកជំនាញថៃ ព្រួយបារម្ភអំពីការរញ្ជួយដីបាតសមុទ្រ ឬក៏អាចឈានដល់បន្ទុះភ្នំភ្លើងបាតសមុទ្រនៅតំបន់នោះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ គ្រោះមហន្តរាយរញ្ជួយដី ទើបតែកើតឡើងនៅប្រទេសថៃ ដែលហេតុការណ៍នេះបានបន្តលងបន្លាចប្រជាជនថៃមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែពេលថ្មីៗនេះអ្នកជំនាញជនជាតិថៃមួយរូប បានចេញមុខបង្ហាញក្តីព្រួយបារម្ភអំពីលទ្ធភាពដែលសមុទ្រនៅភាគខាងលិចរបស់ខ្លួន អាចកើតមានរញ្ជួយដីបាតសមុទ្រ ឬក៏អាចឈានដល់បន្ទុះភ្នំភ្លើងបាតសមុទ្រ ដែលនឹងបង្កទៅជារលកយក្សស៊ូណាមិ (Tsunami) បាន៕

•    ប្រភព៖ The Nation