2025-07-05 11:34
9

វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី៤ កក្កដា ម្សិលមិញនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមផ្ញើលិខិតទៅកាន់ប្រទេសចំនួន ១០ ទៅ ១២ នៅថ្ងៃបន្ទាប់ ដើម្បីជូនដំណឹងដល់ប្រទេសទាំងនោះ អំពីអត្រាពន្ធលើផលិតផលរបស់ពួកគេ ដែលនឹងត្រូវប្រឈមនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ៕