
ថៃ៖ ការស្ទាបស្ទង់មមិបានបង្ហាញថា ប្រជាប្រិយភាពរបស់លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ និងគណបក្សភឿថៃ ដែលកំពុងកាន់អំណាចបានធ្លាក់ចុះដល់ទៅ ៩,២% ។
វិទ្យាស្ថានជាតិថៃ (NIDA) បានបង្ហាញរបាយការណ៍នៃការស្ទង់មតិលើកទី២ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ការស្ទង់មតិរបស់ខ្លួន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា៖ អត្រានៃការគាំទ្រលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានធ្លាក់ចុះមកត្រឹម ៩.២០% ពោល គឺជាការធ្លាក់ចុះ ៣០.៩%។
បច្ចុប្បន្ននេះ ប្រជាប្រិយភាពលោកស្រី ផែថងថាន ស្ថិតនៅបាតតារាង បើប្រៀបធៀបជាមួយមេដឹកនាំគណបក្សប្រឆាំង Natthaphong Ruengpanyawut អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Prayut Chan-o-cha និងសូម្បីតែអតីតរដ្ឋមន្ត្រីមហាផ្ទៃ Anutin Charnvirakul ។
ដោយមានការគំាទ្រ ៣១.៤៨% (កើនឡើងពី ២៥.៨%), អតីតនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ Prayut Chan-o-cha មានការគំាទ្រ១២.៧២%(កើនឡើងពី០%), អតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Anutin Charnvirakul មានការគំាទ្រ ៩.៦៤% (កើនពី២.៨៥%)។
ចំណេកប្រជាប្រិយភាពគណបក្សភឿថៃ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដូចគ្នាត្រឹម ១១.៥៣% បើប្រៀបធៀបពី ការស្ទាបស្ទង់មតិចាស់ ២៨.០៥% ដែលស្ថិតនៅពីក្រោយទាំងគណបក្សប្រឆាំង People's និងគណបក្សសម្ព័ន្ធប្រជាជាតិថៃ (United Nation Party )។
របាយការណ៍នៃការស្ទង់មតិ បានបង្ហាះថា ក្នុងបេក្ខភាពសម្រាប់ជ្រើសរើសជានាយកដ្ឋមន្ត្រីបច្ចុប្បន្ន ចំនូន ០៥រូប កំពុងមានប្រជាប្រិយខ្លាំង គឹ Natthaphong Ruengpanyawut ៣១.៤៨% (កើនឡើងពី ២៥.៨%), គ្មានបេក្ខជនសមស្រប ១៩.៨៨% (ធ្លាក់ចុះពី២៣.៧០%), Prayut Chan-o-cha ១២,៧២% (ពីមុន០%), Anutin Charnvirakul ៩.៦៤% (កើនឡើងពី២.៨៥%) និងលោកស្រី Paetongtarn ៩.២០% (ធ្លាក់ចុញចុះពី៣០.៩%)
ការស្ទាប់ស្ទង់មតិដដែលបានបង្ហាញថា គណបក្សចំនួន ៥ មានប្រជាប្រិយសម្រាប់ការបោះឆ្នោតរួមមាន៖ គណបក្សប្រជាជន ៤៦.០៨% (កើនឡើងពី ៣៧.១%), គណបក្ស United Thai Nation ១៣.២៤% (កើនពី ៨.៧៥%), គណបក្សភឿថៃ ១១.៥២% (ធ្លាក់ពី ២៨.០៥%), គណបក្ស Bhumjaithai ៩.៧៦% (កើនពី៣.៣៥%) និងគណបក្សដែលមិនពេញចិត្ត ៧.៧២% (ធ្លាក់ពី១៣.៧៥%)។
សូមជម្រាបជូនថា ការស្ទង់មតិលើកទី២ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ បានធ្វើឡើងដោយមានអ្នកចូលរួមប្រមាណ ២,៥០០នាក់ នៅទូទាំងប្រទេសថៃ ហើយអ្នកចូលរួមទំាងអស់មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ឬមានអាយុគ្រប់គ្រាន់ក្នុងការបោះឆ្នោត៕

