2025-06-30 13:55
12

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បានទៅដល់ទីក្រុង Kyiv ដើម្បីពិភាក្សាអំពីការគាំទ្រចំពោះអ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។

លោក Wadephul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងនឹងបន្តឈរយ៉ាងរឹងមាំដើម្បីអ៊ុយក្រែន ដូច្នេះវាអាចបន្តការពារខ្លួនដោយជោគជ័យ ជាមួយនឹងការការពារដែនអាកាសទំនើប និងអាវុធផ្សេងទៀត ជាមួយនឹងជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច។" 

កាលពីថ្ងៃទី២៩ មិថុនា ម្សិលមិញនេះ ប្រធានាធិបតី Volodymyr Zelenskiy បានអំពាវនាវសុំជំនួយពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើករាប់រយ រួមទាំងនាវា និងមីស៊ីលផ្លោង។

គួរបញ្ជាក់ឲ្យដឹងថា អាឡឺម៉ង់គឺជាអ្នកគាំទ្រយោធាដ៏ធំបំផុតទីពីររបស់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក៕