2025-06-23 17:54
13

ថៃ៖   កាសែតថៃចេញផ្សាយខ្លឹមសារថា ៖ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្កោលទោសកម្ពុជាថាជា “មជ្ឈមណ្ឌលសកលនៃឧក្រិដ្ឋកម្ម” នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា។

លោកស្រីថា យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលសកលសម្រាប់ឧក្រិដ្ឋកម្ម ដែលបង្កការគំរាមកំហែងសន្តិសុខជាតិ ដល់ប្រទេសថៃ  ហើយលោកស្រីនាយករដ្ឋមន្ត្រីថៃថា ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបានមកពីមជ្ឈមណ្ឌលហៅទូរសព្ទ បោកប្រាស់។

គួររំលឹកដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា សារព័ត៌មាន CNA បានចេញ ផ្សាយវីដេអូឯកសារមួយ ដោយបានទម្លាយពីវិបត្តិនៃការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបង្ហាញថា ថៃ ជាមជ្ឈមណ្ឌលជួញដូរដ៏ធំបំផុត ដោយជនរងគ្រោះជាច្រើនត្រូវបានបង្ខំឱ្យធ្វើការឱ្យពួកឧក្រិដ្ឋជនឆបោកតាមអនឡាញ (Cyber-crime) ។

ដូច្នោះយោងតាមវីដេអូព័ត៌មានចេញផ្សាយរបស់ CNA គឺជាភស្តុងតាងដ៏រឹងមាំបញ្ជាក់ថា ថៃ ចង់ប្រើយុទ្ធសាស្ត្រ «ស្វាស៊ីបាយ លាបមាត់ពពែ» ទម្លាក់ការទទួលខុសត្រូវ និងចោទប្រកាន់លើកម្ពុជា ទាំងដែលការពិតថៃខ្លួនឯង ទើបជាមជ្ឈមណ្ឌលជួញដូរ និងប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំ នៅអាស៊ីអាគ្នេយ៍។

តែអ្វីដែលកាន់ផ្ទុះសំណើចនោះខណៈកម្ពុជាឈប់ប្រើប្រាស់ភ្លើង អ៊ីនធឺនេត ពីប្រទេសថៃតាំងពីថៃគម្រាមកម្ពុជា ហើយកម្ពុជាបានកាត់ផ្ដាច់ដោយខ្លួនឯងយូណាស់មកហើយព្រោះកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ផ្គត់ផ្គង់ដោយខ្លួនឯងនោះ ហើយកាលពីយប់ម្សិលមិញនេះសម្ដេច ហ៊ុន ម៉ាណែត បានបិតមិនឲ្យនាំចូលប្រេង និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃបន្ថែមទៀត ក្រោយថៃបន្តគម្រាមថាកម្ពុជានិងស្លាប់ សេដ្ឋកិច្ចនិងរំលំបើថៃបិតការនាំចូលប្រេងមកកាន់កម្ពុជានោះ ស្រាប់តែថ្ងៃទី២៣ មិថុនា ២០២៥ នេះ នាយករដ្ឋមន្ត្រីថៃបានប្រកាស់ថា ៖ បិទ ភ្លើង បិទ internet និងបិទការនាំចូលប្រេងពីថៃ មកកម្ពុជា សង្ស័យតែនាយករដ្ឋមន្ត្រីថៃ ទើបក្រោកពីដេកហើយមើលទៅ ខណៈដែលកម្ពុជាបានប្រកាសបិទទាំងប៉ុន្មានខាងលើរួចយូហើយ ប្រហែលជាត្រូវប្រកាសជាថ្មី តាមការបញ្ជារបស់មេទាហាន ហើយមើលទៅ ។