2025-06-15 15:37
13

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានធ្វើការបង្ហោះសារនៅបណ្ដាញសង្គម ដោយបញ្ជាក់ថា “ប្រទេសថៃបើកទូលាយចំពោះភាពចម្រុះ ការស្វាគមន៍ពលករបរទេស និងការថែរក្សាសុខុមាលភាពកម្មករ ដែលបានចូលប្រទេសដោយស្របច្បាប់ ដើម្បីធ្វើការតាមសិទ្ធិ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស។

 រដ្ឋាភិបាលថៃ មិនដែលមានគំនិតរុញពលករបរទេសពីប្រទេសណាចេញពីប្រទេសនោះទេ។ តែបើប្រទេសណាមានវិធានការហៅកម្មករត្រឡប់មកស្រុកវិញ ហើយមានការងារចិញ្ចឹមនោះចាត់ទុកថាជាសិទ្ធិសេរីភាពរបស់កម្មករម្នាក់ៗ ប្រទេសនឹងសម្រេច និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលប្រទេសនោះ។ 

លោកស្រីបន្តថា «ខ្ញុំសន្យាថានឹងមិនធ្វើនយោបាយទំនាក់ទំនងអន្តរជាតិ និងអំពាវនាវឱ្យមានវិធានការអន្តរជាតិណាមួយដែលផ្អែកលើផលប្រយោជន៍ប្រទេសនិងប្រជាជនបងប្អូនជនរួមជាតិ លើសពីផលប្រយោជន៍នយោបាយរបស់ប្រទេសខ្លួន ដែលមិនផ្តល់ផលប្រយោជន៍ដល់ស្ថានភាពនោះទេ។” 

សូមជម្រាបថា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធ ទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ៕