2025-06-14 18:21
24

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ៊ីរ៉ង់បានព្រមានចក្រភពអង់គ្លេស អាមេរិក និងបារាំងថា ខ្លួនបានត្រៀមលក្ខណៈដើម្បីកម្ទេចមូលដ្ឋានយោធានៅទូទាំងមជ្ឈិមបូព៌ា ប្រសិនបើប្រទេសទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមកលើអ៊ីរ៉ង់។

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានព្រមានទៅកាន់អ៊ីរ៉ង់វិញថា ពួកគេនឹងកម្ទេចទីក្រុងតេអេរ៉ង់ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តបាញ់មីស៊ីលមកលើអ៊ីស្រអែល។ 

ពេលនេះ សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា ដោយសារភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ផ្ទុយទៅវិញ ក្នុងចំណោមប្រទេសដែលអ៊ីរ៉ង់គម្រាមខាងលើ ត្រូវបានគេយល់ថា ចក្រភពអង់គ្លេសមិនបានចូលរួមក្នុងសកម្មភាពយោធាណាមួយ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារទេ៕

Iran Threatens to Strike U.S. Military Bases Across Middle East Amid Rising  Regional Tensions | N18G