
ថៃ៖ អណ្តាតភ្លើងពណ៌ក្រហមឆ្អិនឆ្អៅ បានលេបត្របាក់ឃ្លាំងក្រដាសមួយនៅតាមបណ្តោយផ្លូវ Khong Phasi Charoen នៃប្រទេសថៃ។ ដោយបានបណ្ដាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត រងរបួសនិងបាត់ខ្លួន។
នាវេលាម៉ោង ៣និង០០នាទី ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឃ្លាំងក្រដាសមួយនៅប្រទេសថៃ បានរងនូវការខូចខាតយ៉ាងទម្ងន់ ដែលបណ្ដាលមកពីការឆាបឆេះពីគ្រោះអគ្គិភ័យ។ តាមប្រភពពីប្រទេសថៃបានឲ្យដឹងថា ឃ្លាំងក្រដាសខាងលើមានទីតាំងស្ថិតនៅសង្កាត់ Nong Khaem ទីក្រុងបាងកក ប្រទេសថៃ។
ភ្លាមៗ សមត្ថិកច្ចថៃបានព្យាយាមនិងប្រញាប់ប្រញាល់បាញ់ទឹកពន្លត់ និងបានប្រើពេលប្រមាណ១ម៉ោង ទើបអាចគ្រប់គ្រងអគ្គិភ័យនៅទីតាំងខាងលើបាន។
ដោយក្នុងអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្ស ២នាក់ បានស្លាប់ ដែលមិនទាន់ស្គាល់ភេទនៅឡើយ អ្នករងរបួស ២នាក់ និងបាត់ខ្លួន ១ម្នាក់។
ក្រោយកើតហេតុ មន្ត្រីជំនាញកំពុងស៊ើបអង្កេត និងសម្របសម្រួលជាមួយផ្នែកកោសល្យវិច្ច័យ (F.S.D.) ដើម្បីស៊ើបអង្កេត និងស្វែងរកមូលហេតុនៃការឆេះឃ្លាំងក្រដាសខាងលើ៕
