2025-06-10 11:16
27

ថៃ៖ ឧត្តមសេនីយ៍ Suchinda Kraprayoon អតីតនាយករដ្ឋមន្ត្រី ទី១៩ របស់ប្រទេសថៃ បានទទួលមរណភាព នៅអាយុ ៩១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ នៅព្រឹកថ្ងៃទី១០ ខែមិនថុនា ឆ្នាំ២០២៥នេះ។

លោក Suchinda បានក្លាយជានាយករដ្ឋមន្ត្រីនៅខែមេសា ឆ្នាំ១៩៩២ បន្ទាប់ពីលោកបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល លោកឧត្តមសេនីយ៍ Chatichai Choonhavan ក្នុងឆ្នាំ១៩៩១។ ទោះបីជាលោកមានពេលវេលាខ្លីក្នុងការកាន់តំណែង ប៉ុន្តែត្រូវបានសម្គាល់យ៉ាងច្បាស់។

ក្រោយឡើងកាន់ដំណែតរយៈពេលខ្លីបន្ទាប់ពីរដ្ឋប្រហារ លោក Suchinda បានលាលែងពីតំណែងនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ១៩៩២ ដោយសារមានបាតុកម្មតវ៉ាផ្ទុះខ្លាំងទូទាំងប្រទេសថៃ។

សូមជម្រាបថា លោក Suchinda អតីតនាយលករដ្ឋមន្ត្រីទី១៩ របស់ប្រទេសថៃ បានឡើងកាន់ដំណែងត្រឹមតែ ៤៨ ថ្ងៃប៉ុណ្ណោះ ក៏បានលាលែងពីតំណែងវិញ ព្រោះមានសម្ពាធពីប្រជាជនថៃ និងការអន្តរាគមន៍ពីព្រះមហាក្សត្រ Bhumibol Adulyadej។ លោក Suchinda  កើតនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៣៣ ជាមន្ត្រីយោធាជាន់ខ្ពស់ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងដំណែងជាច្រើនទៀតផងដែរ៕