2025-05-27 19:09
28

នាល្ងាចថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដល់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី និងលោក Dato' Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ចូលសម្តែងការគួរសម និងពិភាក្សាការងារនាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា ក្រុមហ៊ុន Aurelius Healthcare ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមានគោលបំណងបង្កើតនូវទម្រង់នៃការថែទាំសុខភាពពិសេសមួយ ដើម្បីផ្តោតលើការថែទាំសុខភាពបែបឯកជនកម្រិតមធ្យម និងការផ្តល់សេវាថែទាំសុខភាពដោយសមធម៌សម្រាប់អ្នកជំងឺ និងបុគ្គលិកថែទាំសុខភាព។ 

ក្រុមហ៊ុន Aurelius Healthcare មានមន្ទីរពេទ្យដៃគូចំនួន៣ នៅប្រទេសម៉ាឡេស៊ី និងចំនួន៦ នៅឥណ្ឌូចិន ក្នុងនោះ មានមន្ទីរពេទ្យចំនួន២ នៅប្រទេសកម្ពុជា ដូចជា៖ មន្ទីរពេទ្យ Orienda International Hospital និងមន្ទីរពេទ្យ Orchid Koh Pich Hospital ដែលមានគ្រែសម្រាកព្យាបាលសរុបចំនួន១៧០ ។