2025-05-21 15:35
13

ភ្នំពេញ៖    មិននិងបត់ឆ្លងសូមមើលមុខមើលក្រោយចៀសវាងគ្រោះថ្នាក់ នាំខាតពេលវេលា ខូចខាតរបស់ទ្រព្យ ជាក់ស្ដែងករណីគ្រោះថ្នាក់ចារាចណ៍ឡានបត់មិនមើលម៉ូតូ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស   ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ 

បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនិង២នាក់ទៀតរងរបួសស្រាល ខណៈបើកម៉ូតូមួយគ្រឿងឌុបគ្នាត្រូវបាននារីជនជាតិបរទេសម្នាក់បើករថយន្តបត់ឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូ មួយគ្រឿងឌុបគ្នា ម៉ាកBEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AE-2269 តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលមកដល់ចំណុចកើតហេតុស្រាប់តែមាននារីជនជាតិបរទេសម្នាក់បានបើករថយន្តម៉ាក  KIV  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-2811  បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវ ហើយក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ភ្លាមៗនោះជនរងគ្រោះដែលរងរបួសធ្ងន់ក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕