
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ការជ្រើសរើសគ្រូបង្រៀនបច្ចុប្បន្ននេះ គឺយើងយកចាប់ពីសញ្ញាបត្រ១២+១ឡើងទៅ អញ្ចឹងមាននិស្សិតយើងខ្លះគាត់មានបរិញ្ញាបត្រ អាចបំពេញពួកគាត់កុងត្រាពួកគាតក្នុងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាជាងបំពេញក្រុបខ័ណ្ឌមន្ត្រីរាជកាពេញសិទ្ធ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «កុងត្រាជាមន្ត្រីបច្ចេកទេសប្រាក់បៀវត្សន៍ អត្ថប្រយោជន៍ខុសពីកុងត្រារដ្ឋបាលសាធារណៈ […] ដើម្បីប្រកួតប្រជែងជាមួយវិស័យឯកជន។ អញ្ចឹងដើម្បីឱ្យវិស័យអប់រំយើងខ្លាំងទាល់តែលទ្ធភាពទាញយកគ្រូបង្រៀនមានគុណភាព សមត្ថភាព និងគុណវុឌ្ឍិ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «កាលពីដើមអាណត្តិខ្ញុំធ្លាប់បានសួរទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការទាក់ទាញគ្រូបង្រៀនដែលមានសមត្ថភាព ដើម្បីបំពេញកុងត្រាឱ្យបង្រៀនមានចង់ចូលច្រើន ប៉ុន្តែដោយសារតែកត្តាប្រាក់បៀវត្សន៍ និងប្រាក់ឧប្ថម្ភផ្សេងៗតិចពេក អញ្ចឹងពួកគាត់ដែលទទួលបាននិទ្ទេស A ពួកគាត់ទៅប្រឡងជំនាញផ្សេងៗ ព្រោះគ្រូបង្រៀនសុទ្ធតែអ្នកខាំស្មៅ និងតស៊ូការលំបាក់គ្រប់បែបយ៉ាង ដើម្បីពង្រឹងវិស័យអប់រំ មិនមែនពួកគាត់គ្មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែបរិមាណដែលយើងចង់បាននោះវាមិនទាន់គ្រាន់តាមតម្រូវការ និងគោលដៅចង់បាន»។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «យើងសង្ឃឹមថាទាក់ទាញគ្រូបង្រៀនដែលមានសមត្ថភាព និងគុណវុឌ្ឍិ ឱ្យបានកាន់តែច្រើន ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ក្នុងការកសាងធនធានមនុស្សបានកាន់តែច្រើនសម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតដល់អាណត្តិទី៧នេះ គឺបានផ្ដល់អាទិភាពសំខាន់លើការធ្វើកំណែទម្រង់វិស័យអបរំជាពិសេសការធ្វើកំណែទម្រង់ និងពង្រឹងគុណវុឌ្ឍិគ្រូបង្រៀននេះឯង។ ជាលទ្ធផលជាក់ស្ដែអការសម្ពោធសមិទ្ធភលនានាក្នុងវិស័យអប់រំ និងសម្ពោធសមិទ្ធផលថ្ងៃនេះ ក៏ជានិម្មិតរូបមួយក្នុងការពង្រឹងវិស័យអប់រំផងដែរ»៕