
ក្រុងឡុងដ៍៖ អ៊ុយក្រែនកំពុងចាប់ផ្តើមពិចារណាពីការផ្លាស់ប្តូរប្រាក់ដុល្លារអាមេរិកដោយអាចភ្ជាប់រូបិយប័ណ្ណរបស់ខ្លួនកាន់តែជិតស្និទ្ធជាមួយនឹងប្រាក់អឺរ៉ូវិញ ចំពេលដែលមានការបែកខ្ញែកនៃពាណិជ្ជកម្មពិភពលោក និងទំនាក់ទំនងដែលកំពុងកើនឡើងជាមួយនឹងអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Reuters នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៥ ។
គួរឲ្យដឹងថា ប្រាក់ដុល្លារបានគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងគណនីសម្រាប់ទុនបំរុងសកលភាគច្រើន។ ហើយចំពោះប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗ រួមមានអារ៉ាប៊ីសាអូឌីត និងហុងកុង កំពុងកំណត់រូបិយប័ណ្ណរបស់ពួកគេទៅជាប្រាក់ដុល្លារ។
ប៉ុន្តែក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកបានបង្កើតសង្រ្គាមពាណិជ្ជកម្មដោយបានដាក់ចេញពន្ធខ្ពស់បំផុតចំពោះប្រទេសមួយចំនួន និងពន្ធផ្សេងទៀតសម្រាប់ប្រទេសជាច្រើននៅលើពិភពលោកផងដែរ ដែលជាវិធានការមួយដែលបានជំរុញឱ្យអ្នកសង្កេតការណ៍មួយចំនួន បានចោទសួរអំពីតួនាទីនាពេលអនាគតរបស់ប្រាក់ដុល្លារថា តើប្រាក់ដុល្លារអាចជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកដែរឬទេនាពេលអនាគត?
